Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ពុធ ទី២៩ ខែមករា ឆ្នាំ២០២០

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានរឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច ហើយ​ពិសេស​ការ ប្រកបការងារ​ក៏​តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​បើ​មានការ​ប្រកបការងារ​ចាប់ផ្តើម​មានការ​រាំងស្ទះ​និង​ធ្វើ​មិនទាន់​។​លោកអ្នក​ត្រូវខិតខំ​ព្យាយាម​ពុះពារ​ការងារ​ច្រើន​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​ក៏​ងាយ​ហូរ​ធ្លាយ​ចេញ​ច្រើនជាង​ហូរ​ចូល​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូត លាស់​ទៅមុខ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ភាព​ស៊យ​នៅតាម​លោកអ្នក​ជាប់​នៅឡើយ​ទេ​ដូចនេះ​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្នុង​រង្វង់​គ្រួសារ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់ និងទោះ​ប្រកប​កិច្ចការ​អ្វី​មានការ​ខកបំណង​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ ឱ្យបាន​ច្បាស់លាស់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​ដូចនេះ​លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំងរៀងៗ​ខ្លួន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់​និង​មាន​ភាពជឿន លឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះ ឡើយ​។​ការបំពេញ​កិច្ចការ​វិញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប​មុខ​ជំនួញ​និង​ការទំនាក់ ទំនង​ផ្នែក​ខាងក្រៅ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រ៉ាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​ពិសេស​ជួប​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន​ភាព​ទុក្ខ​ព្រួយបារម្ភ​ច្រើន​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខ យក្ស​ដាក់គ្នា​ឬ​កើតការ​គុំ​គួ​ន​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​ប៉ុន្តែ​ទោះបី យ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះ ថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​សម្តី​បន្តិច​ពីព្រោះថា​ងាយ​នាំ​ភ្លើង​បង្កាត់​ជា​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​សរុប​ការងារ​អ្វីមួយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ អង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូចនេះ បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ពុំមាន​ អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ នោះ​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពមិន​ល្អប្រសើរ​ទេ​គឺជា​រឿយៗ​តែងមាន​បញ្ហា​យាយី​ច្រើន​។​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​ហើយ​គិត​ផ្លូវ​ល្អ​ឱ្យបាន ច្រើនជាង​នេះ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃ នេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូលចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះប្រកបការងារ​អ្វី​តែង​ជឿនលឿន​គួរសម ហើយ​ធ្វើ​អ្វី​ក៏​ហុច​ជា​លទ្ធផល​គ្រាន់កក់ ក្តៅ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវ គោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ជួប​នូវ​ភាព​ប្រទាំង​ប្រទើស និង​មាន​រឿង រ៉ាវ​ចូល យាយី​ផង​។​ការរស់នៅ​លោកអ្នក​ត្រូវ​ប្រើ​ប្រាជ្ញា​ជា​អាវុធ​ជាមួយ​សត្រូវ​ហើយ​មិនត្រូវ​ច្រងេងច្រងាង​ឡើង​និង​ត្រូវតែ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​ទុកជា​ការល្អប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញ​កិច្ចការ ងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ល្ង​ជា​មធ្យម​។ នាពេលនេះ​ដួង​រាសី​របស់​លោកអ្នក​កំពុងស្ថិត​នៅក្នុង​ដួង​រាសី​មធ្យម ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ផង​។​នាពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះ ភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយតោង​មានចិត្ត​ត្រជាក់​បើ​ពុំ​នោះទេ​នឹង​កើត​បញ្ហា​ឬ​រឿង​រាវ​ជម្លោះ​កើតឡើង​ពុំខាន​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សម្តី​មនុស្ស​ខ្លះ​ទើប​សុខ​ស្រួល ខ្លួន​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក អាក្រក់​វិញ​បន្តិច​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់ បោក​គេ​តែម្តង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ជួប​បញ្ហា លំបាក​កន្លងមក​នឹងមាន​សញ្ញា​ខ្លះៗ​ថា​បាន​ធូរស្បើយ​ខ្លះ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​ហើយ​មានការ​ព្យាយាមទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រុក​ការងារ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល ផលលឿន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ការប្រកប​ការងារ​តូចធំ​តែង​ហុច​ជា​ផល​កម្រៃ​គ្រាន់​ពេញចិត្ត​ជានិច្ច​។ ​ការធ្វើដំណើរឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក​នៅ​អាច​ដំណើរការ​ទៅមុខ​ដដែល​ទេ ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រឹងប្រែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ ឡើង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​ចំណែក​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកបការ ងារ​តូច ធំ​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោម ជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិន ត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី២៤ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក មិនមាន​អ្វី​ជួប​ការលំបាក​ណាស់ណាទេ​គឺមាន​ល្អ​និង​អាក្រក់​កើតឡើង​ខ្លះៗ​ជា​រឿង​ធម្មតា​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ ថ្ងៃនេះ​វិញ​មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​ហើយ​ត្រូវ​រើបម្រះ​ខ្លាំង​ទើប​អាច​ជោគជ័យ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នា​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មកនិយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ហើយ​ធ្វើ​អ្វី​ក៏​តែងជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូត លាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុម​នុស្ស​ជួយ​ជ្រោម ជ្រែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ លោក អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​នោះ​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ រកាំរកូស​ឥត​សូវ​ស្បើយ​នោះ ឡើយ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ក្នុងនេះ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅ​ពី​ចម្ងាយ​និង​នៅក្បែរ​ខ្លួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នា ច្រើន​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេពី​ព្រោះ ថា​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប៉ះទង្គិច​នឹងមាន​រឿង​រាវ​យាយី​ផងដែរ​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​នោះ​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស ផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យរកាំរកូស​ឥត​សូវ​ស្បើយ​នោះឡើយ​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​ងាយ​ឆាប់​ចប់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ប្រពៃ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវ​សម្រេច​ទេ​ពិសេស​ងាយ​កើត​បញ្ហា​នៅពេល​ក្រោយ​វិញ​ផង​។​ក្រៅពីនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​នោះដែរ​ហើយ​បើ​មានការ​ចាំបាច់​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវមាន​ការរីកចម្រើន​ដូច​ការ​រំ​ពឺ​ង​នោះទេ​ហើយ​តែង​កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ប៉ុន្តែ​យ៉ាងណា​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយ ក្រោយ​វិញ​ផង​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះ​មាន​គ្រោះ ម្ល៉ោះហើយ​មិនមាន ភាព​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេពី​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ហើយ​តែងតែមាន​បញ្ហា​មិនល្អ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការ ទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគ ជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​ផង​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​និង​ទទួលផល​មកវិញ​លឿន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី ប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​ទប់ទល់​ក្នុងការ​ចាយវាយ​។​ការធ្វើដំណើរ​ទៅ​ទិសឧត្តរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​,​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ទាក់ទង​បញ្ហា​ប្រាក់កាស​និង​បញ្ហា​កិច្ច​ការសំខាន់​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ ចំពោះ​ការ ប្រកប​ការងារ​សព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​បន្តិច​ទើប​ប្រសើរ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់ ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​នូវ បញ្ហា​រឿង​ចំណូល​តិច​ឯ​ការចាយ វាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ​ជានិច្ច​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ចំពោះមុខ​ច្រើន​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងាត់ស្ងៀម​ទើប​ប្រសើរ​ពីព្រោះថា​បញ្ហា​នានា​ងាយ​រត់​ចូល​ទាំង​ការងារ​និង​ពាក្យសម្តី​ផង​។​ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើត​រឿងរ៉ាវ​មិនល្អ​ណាមួយ​ឡើង​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ដូច​គាប់​បំណង​ទេ​ពិសេស​ងាយ​មាន​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ពិតមែន ប៉ុន្តែ​ទោះ​ធ្វើ​អ្វី ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ​និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។​ក្រៅពីនេះ​ចំពោះ​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​គួរសម​ឡើងវិញ​ខ្លះៗ​គ្រាន់​ស្រួល​ផ្លូវចិត្ត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​តប់​ប្រ​ម៉​ល់​ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រ៉ាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ​ថយ ក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ កើតរឿង​រាវ​ចម្រូងចម្រាស​ផងដែរ​លោកអ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿង​រាវ​រកាំចិត្ត​កើតឡើង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ពុធ ទី២២ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ហើយ​ពិសេស​មាន​ក្រុម មនុស្សជួយ​ជ្រោមជ្រែង​ការងារ​ទៀតផង​។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​តូចធំ​ពីព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អ ប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ធ្លាក់​ស្រុត ចុះ​ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការ​អ្វីត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចូល​យាយី​បៀតបៀន​កើត​។​សម្រាប់​បុរស​ការប្រកប​ការងារ​គ​ប្បី​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​ណាមួយ​ឡើង​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​ត្រូវ តាំងចិត្ត​ធ្វើជា​មនុ​ស្សគ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ចំពោះ​ការងារ​អ្វីដែល​លោកអ្នក​បំពេញ​ពុំ​សូវ​ផ្តល់​ជា​ផ្លែផ្កា​ប៉ុន្មាន​ទេ​ពិសេស​ផល​អាក្រក់ៗ​នៅ​បង្កប់​ជាប់​ជាមួយ​ផល​ល្អជា​និច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​មិន​ដូច​ច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ភាព​រឹង​មានះ​ហើយ​យក​ការ​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន ពេក​បើ​ពុំនោះ​កើតមាន​តែ​រឿង​រាវ​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ថមថយ​ចុះ​ហើយ​ងាយ​មានរឿង​រ៉ាវ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាពលំបាក​លំបិន​និង​មាន​បញ្ហា​រារាំង​ចំពោះមុខ​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឲ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​ការប្រកប​ការងារ​លោក​អ្នក​មានការ​ហត់នឿយ​ច្រើន​មកហើយ​ប៉ុន្តែ​យ៉ាងណា​មិនត្រូវ​រាថយ​ឡើយ​បើ​ពុំនោះ​ផល​លំបាក​កាន់តែ​រត់​ចូល​ច្រើនឡើង​ជាក់​ជាពុំខាន​។​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចងចាំ​ថា​ត្រូវ​តស៊ូ​មានះ​ទើប​បញ្ហា​អាក្រក់​ទាំងឡាយ​រត់ចេញ​ហើយ​លោកអ្នក​អាច​រស់នៅ​សុខដុម​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ផង​តែង​គាប់ប្រសើរ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​រឿងរ៉ាវ​ចាស់ ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ខ្លាំង​ណាស់ដែរ​។ ក្រៅពីនេះ​លោកអ្នក​ក៏​ទទួលរង​ផល​លំបាក ផ្លូវចិត្ត​ច្រើន​ដែរ​ដូចនេះ​ទាល់តែ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងពួង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នា​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឲ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ជួប​នូវ​រឿង​រាវ​មិនល្អ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ឬ​សូម្បី​នៅក្នុង​ផ្ទះសម្បែង​ក្តី​បើ​មាន​ក្រុមមនុស្ស​ចម្លែក​មុខមក​ទំនាក់ទំនង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​ចាញ់បោក​គេ​។​

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​ងើបឡើង​ខ្ពស់​ដូចនេះ​បើ​ទោះ​លោកអ្នក​ចេញដំណើរ​ទៅ​ប្រកបការងារ​តូចធំ​តែង​អាច​ទម្លុះទម្លាយ បើទោះបី​មិនតិច​ក៏​ច្រើន​ដែរ​។ ចំណែក​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយ ដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការ​ថយក្រោយ​វិញ​សឹងតែ​ក្លាយជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ទៀតផង​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​មធ្យម​ពិតមែន​ក្តី​តែ​អាច​ប្រកបការងារ​សំខាន់ៗ​ដោយ​សម្រេច​ជោគជ័យ​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​រឿង​រាវ​មិនល្អ​យាយី​ផង​។​ការរស់នៅ​មាន​ភាពល្អ​ប្រសើរ​តែ​យ៉ាងណា​ភាព​រកាំរកូស​នៅតែ​កើតមាន​ឥត​សូវ​ធូរស្រាល​ប៉ុន្មាន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង​ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងរ៉ាវ​ខ្លះ​ទើប​ប្រសើរ​។​ទាំង​បុរស​ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា​អាក្រក់​យាយី​បន្តិច ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​ផង​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​ក៏ដោយ​តោង​តែមានចិត្ត​ត្រជាក់​និង​អត់ធ្មត់​បន្តិច​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ឈានចូល​កើត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបានគ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចង់​រៀបចំ​ពិធី​អ្វីមួយ​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ តែង​សម​ដូច​ប្រកប​ផង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជាង​មុន​។ ការប្រកប​ការងារ​ហាក់​ទទួល រង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬ​ចោទប្រកាន់​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ប្រក​កិច្ចការងារ​អ្វី​តែ​សម​ដូច​ប្រកប​និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ ចង់​ប្រកប​កិច្ចការ​តូចធំ​តែង​សម​ដូច​ប្រកប​និង​ជឿនលឿន​គ្រាន់​កក់ក្តៅ​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ​គ្នា​ទេ អាច​នឹង​ប្រែ​មក​ផ្អែមល្ហែម​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​សេះ​ឃើញថា​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ពិសេស​ភាព​រកាំរកូស​ក៏​ច្រើន​ដែរ​ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ល្អប្រសើរ បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​នេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែងមានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​ដែល​ស្មុគ ស្មាញ​និង​ឧបសគ្គ​នានា​ក៏បាន​ធូរស្រាល​ជាង​មុន​វិញ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច​ទើប​ហុច​ផ្លែផ្កា​គួរ ជាទី​ពេញចិត្ត​មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​លោត​ផ្លោះ​មក​ល្អ ប្រសើរហេតុនេះ​ទោះ​ធ្វើ​អ្វីមួយ​តែង​មិនមាន​ឧបសគ្គ​មករា​រាំងមុខ​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​គ្រាន់​ស្រួល​ចិត្ត​ហើយក៏​មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​រាំងស្ទះ​និង​ជួប​នូវ​បញ្ហា​ច្រើន​ចំពោះមុខ​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើនតែ​ជួញ​ជិត​ការរក​ផល​ចំណូល​ជួប​ផល​លំបាក​ហើយ​អ្នកខ្លះ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​មិនចេះចប់​ទៀតផង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​រាវ​ហើយ​ដោះ ស្រាយ​មិន​ចេញ​ត្រូវ​មក​សោក​ការ​អាត្មា​ខ្លួនឯង​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេ ដូចនេះ​ធ្វើឱ្យ​កើត​បញ្ហាចោមរោម​ច្រើន​ហើយ​ទាល់តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​នឹង​ធូរស្បើយ​ទៅវិញ​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​កើតរឿង​រកាំចិត្ត​ច្រើន​ហើយ​ទាល់តែ​ខិតខំ​រក​ចំណូល​ទើប​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏​ផ្តល់​ផល​ល្អ មួយចំនួន​គ្រាន់​កក់ក្តៅ​ដែរ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយ កម្រិត​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមាន​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូត លាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខក បំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អ​ច​មានជោគ​លាភ​ហូរ​ចូល​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​ហើយ​ពិសេស​ធ្វើ​អ្វីៗ​ក៏ តែង​មិនសូវ​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​នៅថ្ងៃនេះ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វើ​ដោយ​ធ្វេសប្រហែស ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​យ៉ាងណា​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​មិនសូវ​ដូច​គាប់​បំណង​នោះឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូលណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ ការធ្វើដំណើរ​ទីជិតឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​រង់ចាំ​ការងារ​រង់ចាំ​បញ្ហា​ប្រាក់កាស ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​សម្រាប់​ដោះស្រាយ​ឆ្នាំ​បាយ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​គាំពារ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​ដួង​រាសី​ថ្ងៃនេះ​របស់លោក​អ្នក​មិនមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​រស់​ស្រួល ខ្លួន​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​ពិសេស​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​ទទួលរង​ការប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ត្រូវ​រែកពន់​លំបាក​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ត្រូវ​ចៅហ្វាយនាយ​ចាប់​ថ្នាំងថ្នាក់​ឬ​ត្រូវ​មនុស្ស​ចាស់​ថា​ស្តីបន្ទោស​ផង​។​ការរស់នៅ​មានការ​ស្មុគស្មាញ​និង​លំបាក​ផ្លូវ​ចិត្តច្រើន​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​ប៉ុន្មាន​ឡើយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី១៧ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការ សម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ប៉ុន្តែ​បើ​ការ សម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​និង​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះមុខ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ទើប​ភាព​ចម្រុងចម្រើន​មាន​ភាពល្អប្រសើរ​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ ប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​និង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគ ជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​កិច្ចការងារ​ដែល​ធំដុំ​ផង​ពី​ប្រោះ​ថា​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​ន​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ដល់​នា​ថ្ងៃ​ខាងមុខ​ផង​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ពីព្រោះ​មិន​នាំ​កើតរឿង​រាវ​ត្រូវ​ឈឺក្បាល​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ​ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់​ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះ​មាន​គ្រោះ ម្ល៉ោះហើយ​មិនមាន ភាព​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេពី​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ហើយ​តែងតែមាន​បញ្ហា​មិនល្អ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញ ចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌកំពុង​លុកលុយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវមាន​ការរីកចម្រើន​ដូច​ការ​រំ​ពឺ​ង​នោះទេ ហើយ​តែង​កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ប៉ុន្តែ​យ៉ាងណា​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុមមនុស្ស ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយ ក្រោយ​វិញ​ផង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ដែល​ធ្វើឱ្យ​បញ្ហា​មួយចំនួន​ត្រូវ​ធូរស្បើយ​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀត បៀន​យាយី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​មិនល្អ​ប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​។​លោកអ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ចិត្ត​ក្តៅ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ខឹង​ខូច​ខឹង​ខាត​”​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ​វិញនោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វីក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោងតែមាន​ការអត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​និង​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃ ពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​សម្រុក​ការងារ​និង​ទំនាក់ទំនង​ចរចា​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោក​អ្នកមាន​គម្រោងការ​ធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​រប​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​នៅ​អាច​ប្រកបការងារ​បាន​ដូច​ធម្មតា​បើទោះបី​ដួង​រាសីស្រុតចុះ​ក្តី ប៉ុន្តែ​យ៉ាងណា​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​នោះ​ផល​អាក្រក់​ពិតជា​មិនអាច​ចូលចុះ​ឡើយ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បញ្ហា​ការងារ​ឬ​បញ្ហា​កិច្ច​ការដែល​លោកអ្នក​ប្រឹងប្រែង​នៅពេល នេះ​នឹង​ហុច​ជា​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏​អាច​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួ​បញ្ហា​រកាំ​ច្រើន​ហើយ​ពិសេស​មិនត្រូវ​លូកដៃ​ចូលក្នុង​វង់ល្បែង​ស៊ីសង​ឡើយ​ពីព្រោះ​ងាយ​ជួប​បញ្ហា​អាក្រក់ៗ​កើតមានឡើង​ណាស់​។​ក្រៅពីនេះ​បើ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង​ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែម​ល្ហៃ​ម​ល្អ​គួរសម​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​នៅ​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ស្ត្រី​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូរ​គាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ​ចូល​យាយី​ច្រើន ដូចនេះ​ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរវិញ​ការរក​ផល​ចំណូលមិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យ ចាស់ ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​មានឱកាស​ភ្លាត់ស្នៀត​នោះ​ខ្ពស់​និង​បើ​មាន​ការចរចា​អ្វី​តែង​មិន​គាប់​ដូច​បំណង​នោះ​ក៏​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​តាម​ក្រុមគ្រួសារ​ឬ​គូស្នេហ៍​ងាយ​ទទួលរង​ប៉ះទង្គិច​ណាស់​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រ​ទាំ​ប្រទើស​មិន​ស្ទើរ​ឡើយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​សាំ​ញាំ​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​មាន​អ្វី​បំពេញ​លោកអ្នក​គប្បី​សម្រុក​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ផ្តល់ឱ្យ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​លោកអ្នក​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​ហើយ​បញ្ហា​ប្រាក់កាស​ពុំ​សូវ​ចោទ​ធំដុំ​ទៀតឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​មិន​គាប់ប្រសើរ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បាន​ទេពី ព្រោះថា ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព សុខដុម​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​សៅហ្មង និង​កើតការ​រកាំចិត្ត​ច្រើន ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​យាយី​បន្តិច ពីព្រោះ​ក្រុមមនុស្ស​ងាយ​បង្កបញ្ហា​ដាក់​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ ផងដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រកាន់​ចិត្ត​ឆេវឆាវ​បានឡើយ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ប្រកបការងារ​អ្វី​អាច​សម្រុក​បាន​ពេញទី​ពីព្រោះថា ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្នប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ប្រកបការងារ​តូចធំ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ឃើញថា​ងាយ​រត់​ចូល​នាំ​ពិបាក​រែកពន់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា ៕

​រោង​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នកដំណើរ​ការងារ​តូចធំ​ឬ​បញ្ហា​ប្រាក់កាស​ព្រោះថា​តែង​ហុច​លទ្ធផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ គឺមាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មាន​បើក របរ​ថ្មីៗ​ផង​ក៏​ជាការ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ទាក់ទង​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​ពិធី​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​រាល់​ការធ្វើ​អ្វីមួយ​តែង​ជួប​បញ្ហា​យាយី​និង​មានរឿង​រាវ​មិនល្អ​ចូលមក​ត្រូវ​កើតការ​រកាំចិត្ត​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ដំណើរការ​កិច្ចការងារ​ហើយ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ច្រើនយ៉ាង​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​ត្រឡប់ មកវិញ​។​ការធ្វើដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ពេក​ប្រយ័ត្ន​ការ សប្បាយ​ក្លាយជា​ទុក្ខ​វិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះ ថា​ផលល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​ពេល​នេះដែរ​លោក អ្នក​គប្បី​មាន​គម្រោង​ផែនការ​ល្អៗ​ពីព្រោះ​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​នឹងមាន​ការផ្លាស់ប្តូរ​មួយចំនួន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទៅ​ពឹងពាក់​អ្នកដទៃ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក ត្រូវប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់​អស់ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ម្ល៉ោះហើយ​បើ​ធ្វើ​អ្វី មួយ​មិន​គប្បី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​ឆ្លើយតប​មកវិញ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕