Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ឱ្យ​ប្រយ័ត្នការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ​ដូចនេះ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផល ប្រយោជន៍​ឬ​អតិថិជន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​គឺ​តែង​ហុច​ផល​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​សន្សឹមៗ​កុំ​បំបោល​ហើយ​ត្រូវ​ចងចាំ​ថា​ការធ្វើ​យឺត​តែ​សម្រេច​លទ្ធផល​ប្រសើរ​ជាង​ធ្វើ​លឿន​ហើយ​ខុស​នោះ​មិនល្អ​សោះឡើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គ្មានអ្វី​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​ប៉ុន្តែ​លោកអ្នក​ត្រូវ​ចេះ​រក​ផល​កម្រៃ​បន្ថែម​ទើប​អាចមាន​ភាព​ធូរស្បើយ​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ចូរ​ប្រយ័ត្ន​ប​ស្ចឹ​ម​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ប្រេះឆា​និង​ជម្លោះ​វិវាទ​ផង​ចូរ​ប្រយ័ត្ន​សម្តី​វាចា​ដាក់គ្នា​បន្តិច ៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយមាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ណាស់​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់ កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង ទើប​អាច​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពិសេសឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយ ក្រោយ​ច្រើនជាង​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ តែង​ផ្តល់​ក្តីសង្ឃឹម​និង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ដែរ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណាមួយ​មកវិញ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មាន​ស្មារតី​ប្រុង ប្រយ័ត្ន​ជាប់​ជានិច្ច​ជាពិសេស​អ្នក​ចេញទៅ​ប្រកបការងារ​នៅឯ​តាម​ខេត្ត​ឬ​តំបន់​ឆ្ងាយ​ពី​ផ្ទះសម្បែង​ពីព្រោះថា​ងាយ​មាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ក្នុង​ក្តី​បំណង​អាក្រក់​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​មិនត្រូវ​មានគំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជាទុក្ខ​វិញ​ហើយ​ត្រូវ​មក​ខ្លោចផ្សា​អស់​មួយជីវិត​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ងាយ​ខុស​ញឹកញាប់​និង​ពិសេស​កិច្ចការងារ​តែង​យឺតយូរ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​បន្តិច​ពីព្រោះ​ងាយ​បាត់បង់​និង​បង្កបញ្ហា​មកឱ្យ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​និង​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ចេញពី​ខ្លួន​ទើប​គ្មាន​រឿង​ដំបៅ​ទ្រូង​នាគ្រា​ខាងមុខ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់ យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន តែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​ផង​ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញ ចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ដោយ​តាំងចិត្ត​និង​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​ដែរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាត់​ប៉ប៉ាច់​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​ក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​បញ្ហា​តប់​ប្រ​ម៉​ល់​និង​ការប្រកប​ការងារ​តែង​រាំងស្ទះ​ញឹកញាប់​ផង​។​ការរស់នៅ​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ល្អប្រសើរ​ជាង សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះ​លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់ កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​ចាត់ចែង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​បើ​ទុកចោល​យូរ​ប្រយ័ត្ន​បញ្ហា​តូចតាច​សោះ​បែរ​រីក​ជាធំ​។​ក្រៅពីនេះ​សម្រាប់​ស្ត្រី​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​គេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រាក់កាស​តែម្តង​ព្រោះថា​ងាយ​ត្រូវ​បាត់បង់​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​ដួង​រាសី​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ដូចនេះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាពរស់រវើក​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​យ៉ាងណា​បើ​ការប្រកប​ការងារ​មានការ​ប្រយ័ត្នប្រយែង​ក៏​តែង​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​កាក់កប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​បើ​លោកអ្នក​ចង់​សម្រុក​ការងារ​ឬ​ចាត់ចែង​ការងារ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​មានការ​ប្រែប្រួល​ការងារ​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពី​ការស្តី បន្ទោស​ឬ​ការ​ជេរ​ស្តីពី​នរណាម្នាក់​ថែមទៀត​។​សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏​ពុំ​ទទួលផល​ដូចជា​ទី​ប៉ង​ទុក​នោះ​ប៉ុន្មាន​ដែរ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ងាយ​មាន​បញ្ហា​យាយី​ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​លោកអ្នក​អាច​ទទួល ដំណឹង​ល្អ​អ្វីមួយ​ផង​។​ក្រៅពីនេះ​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ជឿន លឿន​ទៅមុខ​ប្រសើរ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​បើ​មាន​ការចរចា​អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​តែង​ផ្តល់​មកវិញ​ខ្ពស់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គឺមាន​ភាព​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេម ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បញ្ហា​នានា​ងាយ​កើតមាន​ផង​ដូចនេះ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​តែង​កើតមាន​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ពិសេស​កុំ​សេព​គ្រឿង​ស្រវឹង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​រកាំរកូស​កើត ឡើង​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​ឈឺ​ថ្កាត់​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយ សារ​អតិថិជន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែខ្លាំង​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងនេះ​ទៅរួច​។​ការធ្វើដំណើរ​កម្សាន្ត​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីង​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ
​​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​អ្វីៗ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ការងារ​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចូលលុកលុយ​យាយី​កើត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​ការ​បន្ធូ​ការតានតឹង​អារម្មណ៍​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាពរស់រវើក​និង​ផល​ចំណូល​ងាយ​រក​ច្រើនជាង​សព្វមួយដង ។

រីឯ​សម្ព័ន្ធ​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន ប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាពេល​ក្រោយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឲ្យ​បានច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ទុក ឬ​ផ្សំផ្គុំ​គ្រួសារជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​បើទោះបី​មាន​ប្រាក់ចំណូល​ច្រើន​ក៏ដោយ​លោកអ្នក​មិនត្រូវ ចំណាយ​ហួសប្រមាណ​ពេក​បើ​ពុំនោះ​អាច​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ជាក់​ពុំខាន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឲ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​បង្ក​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារ​ក៏​ច្រើន​សម្រេច​ដូច​ក្តី​បំណង​ផងដែរ​។

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​កំពុង​លុកលុយ​និង​បិទបាំង​មុខ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​បើ​បណ្តែតបណ្តោយ​អាច​ត្រូវ​អូសបន្លាយ​ដល់​ខែក្រោយ​ដែល​នាំ​ជួប​នូវ​ផល​លំបាក​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោក​អ្នកមាន​បើក​រប​រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ​ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន​ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ផ្សះផ្សា​គ្នា​លែងកើត​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​បញ្ហា​ធ្វើ​ជំនួញ​អ្វីមួយ​ឃើញថា​តែង​ផ្តល់​ជា​ផល​ហុច​មកវិញ​នាពេល​ក្រោយ​ផង​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​ទោះ​មានការ​លំបាក​ខ្លះៗ​ចូលមក​លុកលុយ​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ហើយ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឲ្យ​បាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក បើ​លោកអ្នក​ស្រ​វ៉ា ស្រ​ទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​និង​បើ​មានការ​ផ្លាស់ប្តូរ​ឬ​ទិញ​កន្លែង​លក់​ថ្មី​ក៏​ល្អប្រសើរ​ដូចគ្នា​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រុងប្រយ័ត្ន​ក្រែង​ត្រូវ​ធ្លាក់ចាញ់​ក្នុង​ឧបាយកល​របស់​អ្នកដទៃ​កើតមាន​បញ្ហាលំបាក​ធ្ងន់ធ្ងរ​ត្រូវ​ចាំ​ដោះ ស្រាយ​នៅ​គ្រា​ខាងមុខ​។​ចំពោះ​រាល់​ការងារ​រកស៊ី​ជួញដូរ​គឺ​លោកអ្នក​អាចធ្វើ​ត្រឹម​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​អាច​ជួប​បញ្ហា​ត្រូវការ​ខាតដើម​ឬ​មិន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តី​ស្ហេ​ហា​ប្រុស​ស្រី​ត្រូវ​ចេះ​ពូន​ជ្រោយ​សម្ព័ន្ធ​ស្នេហ៍​ឲ្យ​បានល្អ​បើ​ពុំនោះ​នឹង​កើតបញ្ហា​រកាំរកូស​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​មើលមុខ​ក្រោយ ហើយ​ត្រូវ​សន្សឹមៗ​ទើបគ្មាន​បញ្ហា​អាក្រក់​ណាមួយ​នា​ថ្ងៃ​ខាងមុខ​។​ក្នុងពេល​នេះដែរ​ទ្រព្យ​សំណាង​ទុក​នៅ​ខ្លួន​មិនសូវ​ជាប់​ដែរ​ទោះ​រកបាន​ដោយ​កម្រ​ឬ​ធូរ​ក្តី​ច្រើនតែ​បោល​ចេញ​អស់ៗ​វិញ​មិន​សេសសល់​អ្វី​ឲ្យ​កក់ក្តៅ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់ចំណូល​គឺមាន​ការហូរចូល​ដោយ​តានតឹង​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សា​ពើរ​ធ្វើ​ឲ្យ​ជួប​បញ្ហា​តានតឹង​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ប្រព្រឹត្តិ​ស្នេហា​ផ្តេ​ផ្តាស​ឡើយ ដើម្បី​ចៀស វាង​នូវការ​ផុងជើង​ទៅក្នុង​ភក់​ហើយ​រក​ដកខ្លួន​ពុំរួច​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​បណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ច សន្យា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួងផ្កាយ​រាសី​របស់លោក​អ្នក​រះ​ខ្ពស់ត្រដែត​ដូច្នេះ​ផ្តល់​ផល​ល្អសម្រាប់​ការសម្រេចចិត្ត​អ្វីមួយ​ដូចជា​ទិញ​ផ្ទះ​លេង​ហ៊ុនចរចា ទំនាក់ទំនង​ការងារ​អ្វីមួយ​ឬ​សូម្បី តែ​ផ្លាស់ប្តូរ​ការងារ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។​ចំណែក​ការប្រកប​ការងារ​អ្វីមួយ​លោកអ្នក​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ជានិច្ច​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច​បើ​ពុំនោះ​នឹង​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ហើយ​មានរឿង​រាវ​ចំពោះ​គ្នា​ទៅ​គ្រា​ខាងមុខ​ពុំ​ចេះ​ចប់​ពុំខាន​។ ទោះបីយ៉ាងណាទ្រព្យ​សំណាង​របស់​លោកអ្នក​ក្នុង​ពេលនេះ​បាន​ឡើង​ខ្ពស់​គួរសម​ធ្វើ​ឲ្យ​ប្រាក់កាស​អាច​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំ​ប្រទាំង​ប្រទើស​ពង់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ចាញ់បោក​គេ​ណាស់ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​កើតឡើង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​មិនអាច​ដោះស្រាយ​បានឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់​លោកអ្នក​មិនមាន​អ្វី​ជួប​ជា​ឧបសគ្គ​ច្រើនក្តី​តែ​ចូរ​កុំ​គប្បី​ធ្វើ​អ្វី​បញ្ចេញ​មុខមាត់​ខ្លាំងពេក​ព្រោះថា​កាលណា​ហក់លោត​កាន់ តែខ្លាំង​ការ​អុកគូទ​នោះ​មាន​កាន់តែខ្លាំង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើនពេក​ដែរ​ព្រោះថា​មានតែ​នាំ​ទុកដាក់​ខ្លួន​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​បាតុភាព​ពី​ការរកចំណូល​បាន​តិច​តែ​ចំណាយ​ទៅវិញ​ច្រើន​ដែល​អាច​បណ្តា​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​។

​ចំពោះ​សេចក្តីស្នេហា​ពិសេស​បុរស​បើ​មានការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាច មាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឲ្យ​ដឹងផង​ដែរ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ អង្គារ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០

នាំជូត​
រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​លោកអ្នក​មានការ​កិច្ចការងារ​អ្វី​ត្រូវ​ប្រញាប់​សរុប​បញ្ចប់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហា​ជាង​នេះ​ច្រើន​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខតែ​បញ្ហា​ក៏​ងាយ​កើត​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត​យឺត​តែ​យ៉ាងណា​ការ​ជួញ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ជម្លោះ​តែ​យ៉ាងណា​ក៏​ងាយ​ត្រូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ងាករេ​ហើយ​ពិសេស​ងាយ​ជួប​បញ្ហា ជាមួយ​អ្នកដទៃ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក តោង​តែមាន​ការប្រយ័ត្នប្រយែង​មិនត្រូវ​ប្រមាថ​ឡើយ ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​តូចធំ​ណាស់ដែរ​។​លោកអ្នក​យក​ល្អ​រក្សា​ភាព​នឹងធឹង​ឬ​នៅ​ស្ងៀម​ក៏​ប្រសើរ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន​បញ្ហា​មិនល្អ​រត់​ចូល​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ​ពិសេស​ត្រូវ​ប្រញាប់ធ្វើ​ក្នុង​សប្តាហ៍​នេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់​ទាន់​មានឱកាស​បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ​ការលក់​មិន​ចេញ​ទៀតហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ ស្វែងរក​បំផុត​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកនេះ​មានជោគ​មានជ័យ​ដូចនេះ​លោក អ្នក​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​សម្រាប់​ស្ត្រី​ដោយសារ​ឧបទ្រព​ចូល​យាយី​ច្រើន​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​។ ​ការរស់នៅ​តែង​កើត​នូវ​រឿង​រាវ​មិនសូវ​សប្បាយចិត្ត​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំណែក​នៅថ្ងៃនេះ​ដែរ​ការ​ប្រកប​របរ​រក ស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះ​ទ​ង្គិ​ច្រើន​យាយី​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​ព្រោះថា​តែ​ផ្តល់​ជា​លទ្ធផល​ល្អជា​និច្ច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​ប្រាថ្នា​នោះឡើយ​។​ចំពោះ​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅ ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​និង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ផង​។​ការរស់នៅ​វិញ​លោកអ្នក​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​នៅ ក្បែរ​ខ្លួន​លុកលុយ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​រឿង​រាវ​អុកឡុក​យាយី​ទៅរួច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការ លំបាក​ម្តេច​ម្តា​ក្តី​ក៏​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វីក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​ផង​។​ចំពោះ​លោកអ្នក​ខ្លះ​បើទោះបី​មាន​ឧបសគ្គ​មួយចំនួន​យាយី​ក៏ដោយ​ប៉ុន្តែ​ក៏​អាច​ឆ្លង​ផុត​ដោយ​មិន​ជួប​ការ លំបាក​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែម ល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ម្នាក់ៗ​កុំ​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​ប្រយ័ត្ន​នាំ​តែ​កើតក្តី​សៅហ្មងចំពោះ​គ្នា​៕​ ​

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ច្រើន​រឿង​ព្រោះថា​តែង​ហុច​ជា​ផល​ល្អ​នាពេល​ក្រោយ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ព្រួយបារម្ភ​នឹង​កិច្ចការងារ​នោះ​ពេក​ដែរ​ពីព្រោះ​ថាបើ​មាន​ពេល​ល្អ​នោះ​ពេល​មិនល្អ​ក៏មានដែរ​។​បើ​ធ្វើ​អ្វីមួយ​មិន​ដូច​ក្តី​ប្រាថ្នា​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​មិនសូវ​គាប់ប្រសើរ​ម្ល៉ោះហើយ​ធ្វើ ឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​មាន​ភាព​ស្រស់ស្រាយ​និង​មានការ​យល់ចិត្ត​គ្នា​គ្រាន់​គាប់ប្រសើរ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០

នាំជូត​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​និង​ទទួលផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ផ្លូវចិត្ត​បន្តិច​ហើយ ភាព​រកាំរកូស​ទាំង​នៅក្នុង​ផ្ទះសម្បែង​និង​សូម្បីតែ​នៅក្រៅ​ផ្ទះ​ក្តី​ក៏មាន​ច្រើន​។​ចំណែក​បញ្ហា​ទ្រព្យធន​មានការ​ខ្សត់ខ្សោយ​ហើយ​សំបូរ​ហូរ​ចេញ​ឯ​ការហូរចូល​នោះ​មាន​ភាព​តានតឹង​ខ្លាំង​បន្តិច​។​ការរស់នៅ​ពិសេស​ស្វាមីភរិយា​រមែងតែ​កើត​ការចង់​ចាញ់ឈ្នះ​ដោយមាន​ការប៉ះទង្គិច​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទេនោះ​រឿង​រាវ​អាច​រីកធំឡើងៗ រហូត​មិនអាច​បញ្ចប់​បាន​ដោយ​ងាយ​នោះឡើយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ក្នុងអំឡុង​ពេលនេះ​ដោយពេល​ខ្លះ​មានសង្ឃឹម​ឯ​ពេលខ្លះ​កើតទុក្ខរ​កថា​មិនត្រូវ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​មិន​ថា​ទាក់ ទង​ការងារ ជជែក​បញ្ហាសំខាន់​ឬ​ប្រកប​ពិធី​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់ កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ចុះ​ធ្វើ​កិច្ចការងារ​តូចធំ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​បន្តិច​តែ​យ៉ាងណា​បើ​មានការ​ប្រយ័ត្នប្រយែង​និង​បំពេញការងារ​ម៉ត់ចត់​នោះ​តែង​ចៀសផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការ​គុំ​គួ​ន​សងសឹក​ណាមួយ​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​។​

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់​លោកអ្នក កើតការ​រាំងស្ទះ​និង​មានរឿង​រាវ​ចូលមក​អុកឡុក​យាយី​ច្រើន​។​ ចំពោះ​ការ ប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់​ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​ចំណែក​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​

សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​អាច​ពន្យា​ពេល​បាន​ក៏ ប្រសើរ​ដែរ​។​លោកអ្នក​អាចមាន​អ្វី​បាំង​ចិត្ត​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​មិន​គប្បី​ចាប់កំហុស​ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ ពេល​ក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ធ្វើ​អ្វី​តែង​បង្ហាញ​លទ្ធផល​ឱ្យឃើញ​គ្រាន់​ជាទី​កក់ក្តៅ ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការរក​ផល​ចំណូលមាន​ភាព​សុខដុម​និង​លោក អ្នក​អាច​រក​ផល​កម្រៃ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវមាន​អារម្មណ៍​មួម៉ៅ​ឬ​តប់​ប្រ​ម៉​ល់​ច្រើន​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​មានតែ​រឿង​រាវ​ជម្លោះ​វិវាទ​អសារ​ឥត​ការ​ប៉ុណ្ណោះ​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការ សប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​លេងល្បែង​ស៊ីសង​ឡើយ​ពីព្រោះថា​មានតែ​អន្តរាយ​ច្រើនជាង​និង​ក្រៅពីនេះ​ការបំពេញ​ការងារ​អ្វី​តែង​មិន​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការ បាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ច្រើន​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចុះ​ប្រកប ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះបី​មាន​បញ្ហា​អ្វី​ក៏ដោយ​បើ​លោកអ្នក​តាំងចិត្ត​ធ្វើការ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​ឆ្លើ​ប​តប​ដូច​ជាទី​ពេញចិត្ត​ជាក់​ជាពុំខាន​។​ចំពោះ​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ហើយ​នៅផ្ទះ​សម្បែង​ទៀតសោត​មានតែ​ភាព​រកាំរកូស​និង​ចាប់កំហុស​គ្នា​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកផល​ចំណូល​ណាស់​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ក៏​ជា​ឱកាស​មួយ​ប្រពៃ​ណាស់​ព្រោះល្អ​ទាំង​ការចូល​ស្តីដណ្តឹង​និង​ការរៀបចំ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ចំពោះ​លោកអ្នក​ស្ត្រី​តែង​កើតមាន​បញ្ហាលំបាក​ចិត្ត​និង​រឿង​រាវ​មិនល្អ​យាយី​ច្រើន​ចំពោះមុខ​ផង​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​បំបាត់​ចង្រៃឧបទ្រព​ចេញពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសារ​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ផ្សំផ្គុំ​គ្រួសារ​ច្រើន​ជួប​រឿង​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏​ដំណើរការ​ទៅមុខ​ជានិច្ច​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ជួបចរចា ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ជានិច្ច​។​ចំណែក​ការបំពេញ​កិច្ចការងារ​វិញ​ទោះ​មិនមាន​អ្វី​ល្អ​គួរកត់សម្គាល់​តែ​ក៏មាន​ភាព​សុខដុម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកប ការងារ​តូចធំ​អ្វីមួយ​ផង​។​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា បើ​ធ្វើ​អ្វីមួយ​ល្អ​ហើយ​ដល់​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​ក៏​ល្អ​ទៅជា​មួយ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​និង​មើល​គេឯង​ខ្លះ​ទើប​ពុំ​កើត​បញ្ហា​អ្វី​កើតឡើង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​ទប់ស្កាត់​បញ្ហា​ហើយ​បើ​ឃើញ​ធំ​ត្រូវធ្វើ​ឱ្យ​តូច​ហើយ​មិនត្រូវ​ពង្រីក​បញ្ហា​នាំ​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីង​បញ្ហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​មិនល្អ​ពេក​ក្តី​តែ​ការបំពេញ​ការងារ​អ្វី​ក៏​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ហុច​ជា​ផ្លែផ្កា​នឹង​ទទួលផល​សម្រេច​ដូច​សេចក្តីប្រាថ្នា​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​មានជោគ​សិរី ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ក្រុមមនុស្ស​តែង​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ដោយមាន​សតិបញ្ញា​និង​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ពុំ​កើត​បញ្ហា​អ្វីមួយ​ឡើង​។​សម្រាប់​ការរស់នៅ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​មិនត្រូវ​យក​រឿង​រាវ​អ្នកដទៃ​លើក​មក​និយាយ​ច្រើន​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ក្លាយជា​កម្មវត្ថុ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។

​រី​៝​ឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំ​ចិត្តច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​
នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​លោកអ្នក​មិនអាច​គេច​បានទេ​ត្រូវតែដើរ​ឆ្លងកាត់ ហើយ​ត្រូវ​ពុះពារប្រសើរ​ជាង​រត់គេច​បញ្ហា​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ការបំពេញ​ការងារ​តូចធំ​ឱ្យបាន​ល្អ​ទើប​ពុំ​ជះឥទ្ធិពល​ណាមួយ​មកវិញ​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​ម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ទៀតផង​។​ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេព គប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​យកតែ​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​រលូន​ល្អ និង​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​។​ក្នុងផ្ទះ​សម្បែង​របស់លោក​អ្នកមាន​ភាពស្រស់​ស្រាយ​គួរសម​ហើយ​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម​ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​រៀបការ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​គួរ​ប្រុងប្រៀប​រៀបចំ​ពត់ចិត្ត​គំនិត​ហើយ​មិន​ត្រូវយក​ភាព​រឹង​មានះ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ជម្លោះ​ណាមួយ​នាំ​ដំបៅចិត្ត​យូរអង្វែង​។​ការរស់នៅ​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​បន្តិច​ប៉ុន្តែ​យ៉ាងណា​បើ​ចេះ​ដោះស្រាយ​នោះ​បញ្ហា​ធំ​នឹង​ប្រែក្លាយជា​តូច​វិញ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនមែន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ពេក​ឡើយ​ដើម្បី​ចៀសវាង​កុំឱ្យ​ខូចអនាគត​ភ្លឺស្វាង​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី៣១ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​បាត់បង់​ប្រាក់កាស​ឬ​ត្រូវ​ទទួលរង​ឈឺខ្លួន​ប្រាណ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀត សោត​ក៏​ជួប​ការលំបាក​ដូចនេះ ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នកទំនាក់ទំនង​ការងារបណ្តាក់ទុន​រកស៊ី ឬ​ចុះហត្ថលេខា​ក្នុង​រឿង​អ្វីមួយ​ផងដែរ​។ សម្រាប់​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​រី​ក​លូតលាស់​សន្សឹម​ទៅមុខ​ជានិច្ច​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​យក​ភាព​ចចេស​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​ការធ្លាក់​ទឹក​ចៀស​មិន​រួច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​សម្រេច ចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​គិត​ហើយ​សឹម​គូរ​”​ទើប​ប្រសើរ​ដោយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ដែរ​ព្រោះ​ប្រាក់កាស​បើកាលណា​ចុះ​ទុន​ទៅហើយ​មិន​ងាយ​យក ចេញ​មកវិញ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ជានិច្ច​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ចូរ​ប្រយ័ត្ន​ការផ្លាស់ប្តូ​រទាំង​អារម្មណ៍​និង​ការងារ​ដែល​នាំ​ជួប​ការលំបាក​ណាមួយរ​កស្មាន​មិន​ដល់​។​ចំពោះ​ស្ត្រី​មេផ្ទះ​បើ​ថ្វី​ត្បិត​បញ្ហា​ប្រាក់កាស​បាន​ប្រែ​មក​ធូរស្រាល​ខ្លះៗ​ក្តី​តែ​បញ្ហា​នៅមាន​រាប់រយ​ជំពូក​នាំឱ្យ​ឈឺក្បាល​មិនតិច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​គប្បី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​មាន​ភាព​សុខដុម​ជាង​នេះ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​ពីព្រោះថា​ផល​ល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ចរចា​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខ របរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយ ដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​តួនាទី​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​ការរស់នៅ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​បញ្ហា​អ្វីមួយ​បើ​សម្រេចចិត្ត​ហើយ​អាច​នឹង​ជះ​ផល​អាក្រក់​យូរអង្វែង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ថយក្រោយ​បន្តិច​វិញ​ដូចនេះ ទោះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​ការបំពេញ​ការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បើ​ពុំ​នោះទេ​ពិតជា​ត្រូវ​ដេក​ឈឺចាប់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​អ្នក​នៅ​លីវ​ពេលនេះ​លោកអ្នក​អាច​ស្វែងរក​គូស្នេហ៍​ជាទី​ពេញចិត្ត​ហើយ​អ្នក​ទាំងពីរ​ល្អូកល្អិន​និង​ផ្អែមល្ហែម​រហូតដល់​ចាស់ទុំ​ស្លាប់​រៀងៗ​ខ្លួន​ទៀតផង​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែងមានជោគ​មានជ័យ​និង​ទទួលផល​ល្អៗ​ច្រើន​ផង​។​ក្នុងផ្ទះ​សម្បែង​ពិសេស​ស្ត្រី​ត្រូវ​ចេះ​ខិតខំ​កិច្ចការងារ​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​អើត​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយ តប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​គួរឱ្យ​សប្បាយចិត្ត​ថែមទៀត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយ ដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ឱកាស​ភ្លាត់ស្នៀត​នោះ​ឃើញថា​ខ្ពស់​គួរសម​ផងដែរ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការ​ទាស់សម្តី​និង​ក្រុមមនុស្ស​បង្កហេតុ​ដោយ​ជេរប្រទេច​ដោយ​ប្រការ​ណាមួយ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខ លំបាក​មួយចំនួន​បន្តិច​វិញ​ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការរស់នៅក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្ នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ណាស់​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ក្នុងការ​ឆ្លងកាត់​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​យឺត​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​រកាំរកូស​ថែមទៀត​។ ​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​មានការ​ចម្រុងចម្រើន​និង​មាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​លូតលាស់​ទៅមុខ​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​អាចមានដំណឹង​មិនសូវ​ល្អ​ចូលមក​នាំឱ្យ​ខ្វាយខ្វល់​ថែមទៀត​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណាមួយ​មកវិញ​នៅពេល​ក្រោយ​ដែលរ​កស្មាន​មិន​ដល់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​បែបនេះ​សំបូរ​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​ផង​។​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​កា​ជាក់​ជាពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះគ្នា​មាន​ច្រើន​នាពេលនេះ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការ​បណ្តាក់ទុន​,​ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមានឡើង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់​និង អាច​សម្រុក​បាន​ពេញទី​ហើយ ពីព្រោះថា​ផ្លែផ្កា​តែង​ងាយ​ហុច​មកវិញ​ផង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​លោកអ្នក​កុំ​គប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញទៅ​វិញទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្ត ទុកដាក់ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិន​ថា​បញ្ហា​ការងារ​,​បញ្ហា​ប្រាក់កាស​ឬ​បញ្ហា​កិច្ចការ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបសេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​សម្រេចចិត្ត​អ្វីមួយ​ត្រូវ​ត្រេះ​រិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ត្រឡប់មកវិញ​ផង​។​ការរស់នៅ​ជួប​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ លោកអ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​ហើយ​ត្រូវ​អត់ធ្មត់ តស៊ូ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ ហើយ​ទោះធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​និង​ទទួលផល​ល្អៗ​ច្រើន​។​ក្នុងផ្ទះ​សម្បែង​ពិសេស​ស្ត្រី​ត្រូវ​ចេះ​ខិតខំ​កិច្ចការងារ​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​អើត​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹមជីវិត​រស់​ងាយស្រួល​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​មានការ​លុកលុយ ៕​

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ពុធ ទី២៩ ខែមករា ឆ្នាំ២០២០

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានរឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច ហើយ​ពិសេស​ការ ប្រកបការងារ​ក៏​តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​បើ​មានការ​ប្រកបការងារ​ចាប់ផ្តើម​មានការ​រាំងស្ទះ​និង​ធ្វើ​មិនទាន់​។​លោកអ្នក​ត្រូវខិតខំ​ព្យាយាម​ពុះពារ​ការងារ​ច្រើន​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស​ក៏​ងាយ​ហូរ​ធ្លាយ​ចេញ​ច្រើនជាង​ហូរ​ចូល​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូត លាស់​ទៅមុខ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ភាព​ស៊យ​នៅតាម​លោកអ្នក​ជាប់​នៅឡើយ​ទេ​ដូចនេះ​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្នុង​រង្វង់​គ្រួសារ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់ និងទោះ​ប្រកប​កិច្ចការ​អ្វី​មានការ​ខកបំណង​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ ឱ្យបាន​ច្បាស់លាស់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​ដូចនេះ​លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំងរៀងៗ​ខ្លួន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់​និង​មាន​ភាពជឿន លឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះ ឡើយ​។​ការបំពេញ​កិច្ចការ​វិញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប​មុខ​ជំនួញ​និង​ការទំនាក់ ទំនង​ផ្នែក​ខាងក្រៅ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រ៉ាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​ពិសេស​ជួប​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន​ភាព​ទុក្ខ​ព្រួយបារម្ភ​ច្រើន​។​

​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខ យក្ស​ដាក់គ្នា​ឬ​កើតការ​គុំ​គួ​ន​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​ប៉ុន្តែ​ទោះបី យ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះ ថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​សម្តី​បន្តិច​ពីព្រោះថា​ងាយ​នាំ​ភ្លើង​បង្កាត់​ជា​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​សរុប​ការងារ​អ្វីមួយ​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ អង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ដូចនេះ បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ពុំមាន​ អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ នោះ​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពមិន​ល្អប្រសើរ​ទេ​គឺជា​រឿយៗ​តែងមាន​បញ្ហា​យាយី​ច្រើន​។​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​ហើយ​គិត​ផ្លូវ​ល្អ​ឱ្យបាន ច្រើនជាង​នេះ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃ នេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូលចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះប្រកបការងារ​អ្វី​តែង​ជឿនលឿន​គួរសម ហើយ​ធ្វើ​អ្វី​ក៏​ហុច​ជា​លទ្ធផល​គ្រាន់កក់ ក្តៅ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវ គោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ជួប​នូវ​ភាព​ប្រទាំង​ប្រទើស និង​មាន​រឿង រ៉ាវ​ចូល យាយី​ផង​។​ការរស់នៅ​លោកអ្នក​ត្រូវ​ប្រើ​ប្រាជ្ញា​ជា​អាវុធ​ជាមួយ​សត្រូវ​ហើយ​មិនត្រូវ​ច្រងេងច្រងាង​ឡើង​និង​ត្រូវតែ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​ទុកជា​ការល្អប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញ​កិច្ចការ ងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ល្ង​ជា​មធ្យម​។ នាពេលនេះ​ដួង​រាសី​របស់​លោកអ្នក​កំពុងស្ថិត​នៅក្នុង​ដួង​រាសី​មធ្យម ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ផង​។​នាពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះ ភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយតោង​មានចិត្ត​ត្រជាក់​បើ​ពុំ​នោះទេ​នឹង​កើត​បញ្ហា​ឬ​រឿង​រាវ​ជម្លោះ​កើតឡើង​ពុំខាន​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សម្តី​មនុស្ស​ខ្លះ​ទើប​សុខ​ស្រួល ខ្លួន​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក អាក្រក់​វិញ​បន្តិច​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់ បោក​គេ​តែម្តង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ជួប​បញ្ហា លំបាក​កន្លងមក​នឹងមាន​សញ្ញា​ខ្លះៗ​ថា​បាន​ធូរស្បើយ​ខ្លះ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​ហើយ​មានការ​ព្យាយាមទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រុក​ការងារ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល ផលលឿន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ការប្រកប​ការងារ​តូចធំ​តែង​ហុច​ជា​ផល​កម្រៃ​គ្រាន់​ពេញចិត្ត​ជានិច្ច​។ ​ការធ្វើដំណើរឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក​នៅ​អាច​ដំណើរការ​ទៅមុខ​ដដែល​ទេ ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រឹងប្រែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ ឡើង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​ចំណែក​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកបការ ងារ​តូច ធំ​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោម ជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិន ត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕