ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរឃើញថាដំណើរជីវិតស្ថិត នៅលើ កំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយឱ្យប្រយ័ត្នបញ្ហាការទទួលរងរបួសខ្លួនប្រាណ ឬឧប្បត្តិ ហេតុបន្តិចបន្តួចណាមួយកើតឡើង។ក្រៅពីនេះចំពោះអ្នកប្រកបរបរ រកស៊ីជួញដូរវិញការចេញធ្វើ ជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនានា ដូចជាទំនាក់ ទំនងការងារ ការចរចា ស៊ីញ៉េឯកសារឬការធ្វើពិធីអ្វីមួយផង។ការប្រកបការងារវិញលោកអ្នក ត្រូវរវាសរវៃញាប់ដៃញាប់ជើងហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីអាចសម្រុកបានហើយពីព្រោះ ថាផលល្អៗ តែងឆ្លើយតបមកវិញនៅពេលក្រោយជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបរថ្មីៗជាការល្អប្រពៃផងព្រោះឱកាសល្អៗកំពុងហុចឱ្យ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំថោះ
រាសីល្អខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខ និងធ្វើអ្វីៗ តែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិត ឆ្ងាយនៅថ្ងៃនេះវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់ សម្គាល់ទេគឺដូចសព្វមួយដង។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់ រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសមហើយបើចង់ ធ្វើអ្វីមួយមិនថាកិច្ចការងារតូចធំតែងទទួលជាផ្លែផ្កាមកវិញមួយចំនួនផងដែរ។ទោះបីយ៉ាងណាការងារបើជួបបញ្ហាកាលពីមុនមក ហើយខិតខំដោះស្រាយនៅថ្ងៃនេះឃើញថាបញ្ហាដែលអាក្រក់នឹង ប្រែមកល្អវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងទុក្ខកង្វល់ច្រើនព្រោះតែ ការជួញទីជិតឆ្ងាយពុំហុចផ្លែផ្កាដូចជាទីគាប់ចិត្តប៉ុន្មានទេ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានការចរចាឬនិយាយអ្វីមួយជាមួយអ្នកដទៃឃើញថាងាយជួបនូវ បញ្ហាផងហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ លោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ និងដាច់ខាតមិនត្រូវយកចិត្តភ្លើងដាក់ខ្លួននោះឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំង ការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយអាចមានការរំលោភបំពានពីអ្នក មានមុខរបរដូចគ្នាទៀតផង។ដោយ ឡែកការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់លោកអ្នកកើតឆ្នាំម្សាញ់មិនសូវសុខដុមប៉ុន្មានទេពីព្រោះមានគ្រោះយាយីផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយស្ត្រីចូរប្រយ័ត្នបញ្ហាគ្រប់រឿង ចូលយាយីដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញទេ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ឬផ្សំផ្គុំគ្រួសារច្រើនជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្តហើយការងារក៏ ឃើញថាជឿនលឿនទៅមុខគួរសមថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ច ហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយ ជាឱកាសល្អប្រពៃ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សា ជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានឯកសារអ្វីគប្បីប្រយ័ត្នប្រយែងហើយបើមានណាត់នរណាម្នាក់ពីរឿងកិច្ចការងារគប្បីទៅមុនម៉ោងណាត់ក៏ប្រសើរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេដូចនេះគប្បី ធ្វើបុណ្យដាក់ទានឬរំដោះគ្រោះចេញក៏ប្រសើរដែរ។លោកអ្នកក្នុងអំឡុងពេលនេះឱ្យប្រយ័ត្នបញ្ហាសុខភាពបន្តិច។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារអ្វីមួយពីព្រោះ ថាតែងហុចផលមកវិញលឿនផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខ លំបាកមួយ ចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ ការរស់នៅ ក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្ន ប្រយែងបន្តិចទើបល្អប្រពៃបំផុត។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕