ឆ្នាំជូត
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំគាប់ប្រសើរទេ ពីព្រោះត្រូវឆ្លងកាត់ផ្លូវរដិបរដុបនិងបញ្ហាប្រទាំងប្រទើសចូលមកកកូរផ្លូវចិត្តនាំឱ្យត្រូវរែកពន់ផង។ក្រៅពីនេះលោកអ្នកអាចត្រូវទទួលរងការរំលោភបំពានពីអ្នកដទៃឬមិនដូច្នេះក៏អាចទទួលការស្តីបន្ទោសដោយប្រការណាមួយគប្បីមានការប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្ នប្រយែងប្រាក់កាសបន្តិចព្រោះងាយបាត់បង់និងក្រុមអន្ធរពាលតាមលួចឆក់ប្លន់ណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះបើមិនចេះកាត់បន្ថយជម្លោះវិវាទទេប្រយ័ត្នបើកើតជម្លោះវិវាទមិនងាយផ្សះផ្សារគ្នាបានឡើងវិញ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខតែយ៉ាងណាឱ្យប្រយ័ត្នបញ្ហាជម្លោះវវិាទបន្តិចពីព្រោះងាយកើតមានណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយបើលោកអ្នកជួបបាតុភាពរឿងឈ្លោះវិវាទអ្វីមួយកើតឡើងហើយបើចេះទប់ចិត្តសង្កត់ចិត្តមិនតបតគឺជាការប្រសើរបំផុតដើម្បីរក្សាសេចក្តីសុខផ្ទាល់ខ្លួន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកដាច់ខាតមិនត្រូវឈ្លក់វង្វេងរឿងស្នេហារហូតវង្វេងស្មារតីនាំខាតបង់កិច្ចការងារនោះឡើយ ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាច្រើន។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរាវចូលមកកកូរផ្លូវចិត្តធ្វើឱ្យកើតការប្រទាំងប្រទើសមិនតិចដែរទេ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការអ្វីមួយពីព្រោះថាផលជា ផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងមិនតិចដែរទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានការចម្រើនលូតលាស់និងតែង ផ្តល់ជាផលកម្រៃត្រឡប់មកផ្ទះវិញគ្រាន់កក់ក្តៅផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមគួរសម៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតគាប់ប្រសើរគួរសមម្ល៉ោះហើយលោកអ្នកអាចមានរឿង គួរសប្បាយចិត្តនិងអាចមានដំណឹងល្អអ្វីមួយផ្តល់ឱ្យមានក្តីសង្ឃឹមផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញ ហើយ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះមានការផ្លាស់ប្តូរអារម្មណ៍ហើយការប្រកបការងារក៏តែងរាំងស្ទះញឹក ញាប់ច្រើនផង។ក្រៅពីនេះការរស់នៅលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្សនៅក្បែរខ្លួនពិសេសអាចត្រូវគេស្តីបន្ទោសឬជេរស្តីក្នុងរឿងអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ី ជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅគ្រាខាងមុខ ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ដូចនេះទោះធ្វើអ្វីក៏តែងមាន ការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺផ្តល់ការចម្រុងចម្រើនគួរសម។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាណាស់ដែរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់ លោកអ្នកចាត់ចែងការងារខ្លួនឯងពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាស ល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះបើមានបញ្ហាអ្វីគប្បីប្រញាប់ធ្វើការចរចា ឬដោះស្រាយពីព្រោះថាផលល្អៗនោះតែងហុចឱ្យមកវិញជាងអាក្រក់ជានិច្ច។ទាំងស្ត្រីបុរសនាពេលនេះបើលោកអ្នកចង់ខ្ចីអ្វីមួយពីអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះ អាចឈោងចាប់បានខ្លះៗវិញហើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេម្ល៉ោះហើយរាល់ ការបំពេញការងារងាយត្រូវគេបំពានណាស់គប្បីមានការប្រយ័ត្ន ប្រយែងបន្តិច។ក្រៅពីនេះបើលោកអ្នកមានការពឹងពាក់ឱ្យនរណាធ្វើអ្វីមួយគប្បីចេះត្រូតពិនិត្យមនុស្សព្រោះអាចត្រូវគេកេងប្រវ័ញ្ចឬបោកប្រាស់ផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះទោះចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះថាបើមានការសម្រេចចិត្តត្រូវនឹងមានការចម្រើនលូតលាស់ទៅមុខតែបើសម្រេចចិត្តខុសវិញនាំតែមានការចុកចាប់ផ្លូវចិត្តប៉ុណ្ណោះ។ការរស់នៅងាយកើតបញ្ហាជម្លោះជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារមានភាពរលូនល្អនិងធ្វើអ្វីក៏ជឿនលឿនទៅមុខគួរសម។ ក្រៅពីនេះការទំនាក់ទំនងការងារឬចរចាអ្វីមួយក៏តែងសម្រេចជោគ ជ័យច្រើនផងដែរ។ការរៀបចំកិច្ចការងារឬចាត់ចែងបញ្ហាប្រាក់កាសតែងមានភាពរលូនល្អ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរដោយពេញដៃពេញជើងហើយអាចរកផលកម្រៃគ្រាន់កក់ក្តៅ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕