ឆ្នាំជូត
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំកណ្តុរនាថ្ងៃនេះឃើញថាដំណើរជីវិតមានល្អ ខ្លះមិនល្អខ្លះនៅលាយឡំគ្នា ហេតុនេះនាំឱ្យជូបនូវបញ្ហាលំបាកចំពោះមុខត្រូវឆ្លងកាត់ផងដែរ។ លោកអ្នកអាចមានការផ្លាស់ប្តូរទាំងការងារ និងតួនាទីផង។ ការប្រកបការងារមានការប្រទាំងប្រទើសច្រើនបន្តិចពិសេសធ្វើច្រើនខុសច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការរកស៊ីជួញដូរនិងទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផ្លែផ្លាតែងហុចមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងចេះអត់ឱនឱ្យគ្នាល្អប្រពៃណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានទាំងល្អនិងមិនល្អនៅលាយឡំគ្នាដូចនេះធ្វើឱ្យជួបបញ្ហាលំបាកត្រូវរែកពន់ផង។ការប្រកបការងារសព្វបែបយ៉ាងរបស់លោកអ្នក ទោះចាប់កាន់កិច្ចការថ្មីចាស់តែងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមានភាពកាក់កបគួរសមហើយបើមានបើកហាងថ្មីក៏ផ្តល់ផលគាប់ ប្រសើរដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានពាក្យថាលំបាកឬមានរឿងរាវមិនល្អយាយីកើត។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការទើសចិត្ត អ្នកទៃច្រើនដែរ គប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការ រកផលកម្រៃពិតជាជួបការលំបាក ហើយពិសេសឱ្យប្រយ័ត្នជួគ្រោះចាញ់បោកគេ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពន់ទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះយីអ៊ុនមិនគាប់ប្រសើរប៉ុន្មានទេម្ល៉ោះហើយឱ្យប្រយ័ត្នរឿងទំនាស់ និងភាពប្រទាំងប្រទើសជាមួយអ្នកដទៃពីព្រោះងាយប៉ះទង្គិចណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សតាមឈ្នានីសនិងបង្កបញ្ហាច្រើន ដូច្នេះគប្បីប្រយ័ត្ន ប្រយែងឱ្យបានខ្លាំងក្លា។សម្រាប់ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីទោះកិច្ចការអ្វីក៏ដោយទាល់តែខិតខំខ្លាំងទើបសម្រេចជោគជ័យទៅរួច។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីជួបការរកាំចិត្តព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីក៏តែងមិនផ្តល់ផលល្អទេពិសេស ងាយកើតជម្លោះវិវាទជាមួយក្រុមមនុស្សទៀតផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក៏ដូច្នេះដែរគឺតែងមានបញ្ហាទំនាស់បន្តិចបន្តួចចូលយាយីដែលនាំឱ្យមើលមុខជាមួយក្រុមមនុស្សមួយចំនួនមិនសូវចំឡើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាសោះឡើយ ព្រោះលាភហេងច្រើនបោលហួស និងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗ គ្មានសល់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតល្អប្រសើរ ដូចនេះបើលោកអ្នកប្រកបកិច្ច ការងារ ហើយសង្ឃឹមលើអ្វីមួយតែងហុចផលល្អៗមកវិញគ្រាន់កក់ក្តៅចិត្តផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរពីព្រោះ ថាផលអាក្រក់ ងាយរត់ចូលជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ ហោង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំវក
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរដូចនេះបើចង់សម្រេចចិត្តអ្វីមួយសំខាន់គប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះងាយកើតចំពោះ មុខផង។ ការប្រកបការងារបើទោះបីជួបការលំបាកម្តេចម្តាតែបើខិតខំពុះពារតែងសម្រេចមួយកម្រិតដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមល្អតែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើចង់ប្រកបការងារអ្វីមានការជួបបញ្ហារកាំចិត្តបន្តិច ប៉ុន្តែបើមាន ការតស៊ូព្យាយាមតែសម្រេចជោគជ័យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកប ការងារអ្វីដែលសេសសល់ចាស់ៗពីមុនមកឃើញថាគាប់ ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុង ប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយតែងមានភាពជ្រះស្រឡះនិងមានជោគ មានជ័យត្រឡប់មកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយបើចង់សម្រេចចិត្តអ្វីមួយក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តមួយចំនួនមកវិញផង។ក្រៅពីនេះបើលោកអ្នកចង់បណ្តាក់ទុនរកស៊ីនៅក្នុងអំឡុងពេលនេះឃើញថាគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់នោះឃើញថាមានលាយឡំគ្នាច្រើន។ការរស់នៅក្នុងថ្ងៃនេះដែរឃើញថាមានការចម្រើនលូតលាស់គួរសម ដូចនេះបើចង់ទំនាក់ទំនងកិច្ចការងារអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់សាសងស្នេហាឬទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តជាពេលវេលាល្អប្រពៃ៕