Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​ក៏ដោយ​តោង​តែមានចិត្ត​ត្រជាក់​និង​អត់ធ្មត់​បន្តិច​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ឈានចូល​កើត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបានគ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចង់​រៀបចំ​ពិធី​អ្វីមួយ​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ តែង​សម​ដូច​ប្រកប​ផង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ជាង​មុន​។ ការប្រកប​ការងារ​ហាក់​ទទួល រង​សម្ពាធ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អា​ចរក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬ​ចោទប្រកាន់​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ប្រក​កិច្ចការងារ​អ្វី​តែ​សម​ដូច​ប្រកប​និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ ចង់​ប្រកប​កិច្ចការ​តូចធំ​តែង​សម​ដូច​ប្រកប​និង​ជឿនលឿន​គ្រាន់​កក់ក្តៅ​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ​គ្នា​ទេ អាច​នឹង​ប្រែ​មក​ផ្អែមល្ហែម​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ឆ្នាំ​សេះ​ឃើញថា​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ពិសេស​ភាព​រកាំរកូស​ក៏​ច្រើន​ដែរ​ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ល្អប្រសើរ បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​នេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែងមានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​ដែល​ស្មុគ ស្មាញ​និង​ឧបសគ្គ​នានា​ក៏បាន​ធូរស្រាល​ជាង​មុន​វិញ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ស្វះ​ស្វែងរក​អតិថិជន​បន្តិច​ទើប​ហុច​ផ្លែផ្កា​គួរ ជាទី​ពេញចិត្ត​មកវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​លោត​ផ្លោះ​មក​ល្អ ប្រសើរហេតុនេះ​ទោះ​ធ្វើ​អ្វីមួយ​តែង​មិនមាន​ឧបសគ្គ​មករា​រាំងមុខ​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​គ្រាន់​ស្រួល​ចិត្ត​ហើយក៏​មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​រាំងស្ទះ​និង​ជួប​នូវ​បញ្ហា​ច្រើន​ចំពោះមុខ​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើនតែ​ជួញ​ជិត​ការរក​ផល​ចំណូល​ជួប​ផល​លំបាក​ហើយ​អ្នកខ្លះ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​មិនចេះចប់​ទៀតផង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​រាវ​ហើយ​ដោះ ស្រាយ​មិន​ចេញ​ត្រូវ​មក​សោក​ការ​អាត្មា​ខ្លួនឯង​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេ ដូចនេះ​ធ្វើឱ្យ​កើត​បញ្ហាចោមរោម​ច្រើន​ហើយ​ទាល់តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​នឹង​ធូរស្បើយ​ទៅវិញ​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​កើតរឿង​រកាំចិត្ត​ច្រើន​ហើយ​ទាល់តែ​ខិតខំ​រក​ចំណូល​ទើប​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏​ផ្តល់​ផល​ល្អ មួយចំនួន​គ្រាន់​កក់ក្តៅ​ដែរ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយ កម្រិត​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមាន​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូត លាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខក បំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អ​ច​មានជោគ​លាភ​ហូរ​ចូល​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​ហើយ​ពិសេស​ធ្វើ​អ្វីៗ​ក៏ តែង​មិនសូវ​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​នៅថ្ងៃនេះ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វើ​ដោយ​ធ្វេសប្រហែស ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​យ៉ាងណា​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​មិនសូវ​ដូច​គាប់​បំណង​នោះឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូលណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ ការធ្វើដំណើរ​ទីជិតឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​រង់ចាំ​ការងារ​រង់ចាំ​បញ្ហា​ប្រាក់កាស ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​សម្រាប់​ដោះស្រាយ​ឆ្នាំ​បាយ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​គាំពារ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។​ដួង​រាសី​ថ្ងៃនេះ​របស់លោក​អ្នក​មិនមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​រស់​ស្រួល ខ្លួន​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​ពិសេស​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​ទទួលរង​ការប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ត្រូវ​រែកពន់​លំបាក​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ត្រូវ​ចៅហ្វាយនាយ​ចាប់​ថ្នាំងថ្នាក់​ឬ​ត្រូវ​មនុស្ស​ចាស់​ថា​ស្តីបន្ទោស​ផង​។​ការរស់នៅ​មានការ​ស្មុគស្មាញ​និង​លំបាក​ផ្លូវ​ចិត្តច្រើន​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​ប៉ុន្មាន​ឡើយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការ សម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ប៉ុន្តែ​បើ​ការ សម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​និង​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះមុខ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ទើប​ភាព​ចម្រុងចម្រើន​មាន​ភាពល្អប្រសើរ​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ ប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​និង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគ ជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​កិច្ចការងារ​ដែល​ធំដុំ​ផង​ពី​ប្រោះ​ថា​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​ន​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ដល់​នា​ថ្ងៃ​ខាងមុខ​ផង​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ពីព្រោះ​មិន​នាំ​កើតរឿង​រាវ​ត្រូវ​ឈឺក្បាល​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ​ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់​ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះ​មាន​គ្រោះ ម្ល៉ោះហើយ​មិនមាន ភាព​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេពី​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ហើយ​តែងតែមាន​បញ្ហា​មិនល្អ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញ ចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌកំពុង​លុកលុយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវមាន​ការរីកចម្រើន​ដូច​ការ​រំ​ពឺ​ង​នោះទេ ហើយ​តែង​កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ប៉ុន្តែ​យ៉ាងណា​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុមមនុស្ស ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយ ក្រោយ​វិញ​ផង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ដែល​ធ្វើឱ្យ​បញ្ហា​មួយចំនួន​ត្រូវ​ធូរស្បើយ​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀត បៀន​យាយី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​មិនល្អ​ប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​។​លោកអ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ចិត្ត​ក្តៅ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ខឹង​ខូច​ខឹង​ខាត​”​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ​វិញនោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វីក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ អង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២០

​ ឆ្នាំជូត រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា អាក្រក់​ណាមួយ​កើតឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លូតលាស់​ទៅមុខ​គួរ​កត់ សម្គាល់​ទេ​គឺ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់ដែរ​៕

ឆ្នាំឆ្លូវ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅ មុខ​ទេ​ពិសេស​ងាយ​កើតរឿង​រាវ​មិនល្អ​ជាមួយ​អ្នកដទៃ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​ចាប់កំហុស​គ្នា​មិនតិច​ដែរនោះ​ទេ​៕

ឆ្នាំខាល រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​បំណង​ទេ​គឺមាន​ការ​ខក បំណង​នោះ​ខ្ពស់​ណាស់​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ព្រោះ តែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន ត្រឹម​មួយ​ទប់ទល់​ដែរ​។​​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី ក៏ដោយ​តែង​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ការបង្ក​កំហុស​ឬ​មាន​បញ្ហា​ចោទឡើង​នោះ​តិចតួច​ណាស់​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុង ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំរោង រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ការបាត់បង់​និង​រាំងស្ទះ​ផង​។ ការ ធ្វើ​អ្វីៗ​ត្រូវ​សន្សឹមៗ​បើ​មិន​ធ្វេសប្រហែស​នោះ​ផល​សម្រេច​តែង​ទទួល​មកវិញ​ជានិច្ច​។ ទោះបី យ៉ាងណា​ការរស់នៅ​របស់លោក​អ្នក​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង ប្រទើស​ទៀតផង​។​​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រឆាំង​និង​បង្ក​ថ្នាំងថ្នាក់​ចំពោះ​គ្នា​នាំ​ល្អក់កករ មិនតិច​នោះឡើយ​៕

ឆ្នាំម្សាញ់ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​បន្តិច​វិញ​ម្ល៉ោះហើយ​បើ​ទោះ ចង់​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​ភាពស្រស់​ស្រាយ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ ចំណែក​អ្នក ប្រកបការងារ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ពេញទី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ឃោសនា​ឬ​ធ្វើ​ការចរចា​ជាមួយ​អតិថិជន​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំមមី ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើជា​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ កើតឡើង​ជាង​សព្វមួយដង​។​សម្រាស់​ស្ត្រី​វិញ​បញ្ហា​សុខភាព​ឃើញថា​មិនមាន​អ្វី​ចោទឡើង​ឡើយ​។ ក្រៅពីនេះ​ក៏​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​គប្បី​លោភលន់​ឡើយ​ប្រយ័ត្ន​លាភ​បម្រុង​បោល​ចូល​បែរជា​បោល​ចេញទៅ​វិញ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែ​មការ ប្រុងប្រយ័ត្ន​។​​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ផ្លែផ្កា គ្រាន់​កក់ក្តៅ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន ធ្វើ​កិច្ចសន្យា​ចរចា​ទំនាក់ទំនង​ការងារ ឬ​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​ជាទី​ពេញចិត្ត​។​​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ចរចា​រឿង​គូ​អនាគត តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​៕

ឆ្នាំវក រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​​ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ ឈានដល់​ការបែកបាក់​៕

ឆ្នាំរកា រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវ​ដូច​បំណង​ឡើយ​ហេតុនេះ​គប្បី មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ប្រជែង​តម្លៃ​គ្នា បន្តិច​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រកាស​បែរជា​ពេលវេលា​ល្អ​ក្នុង​ការទារ​ទៅវិញ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានការ​ឆាប់​ប្រេះឆា​និង​កើតការ​ប្រឆាំង គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការធ្វើ​ជំនួញ ការចរចា ឬ​ដំណើរការ​បញ្ហា​ប្រាក់កាស​ជាដើម​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ ជ្រោមជ្រែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោក អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ ​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ផ្តល់ឱ្យ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ការរក​ប្រាក់ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំ រ​កូ​ស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ ស្រវា​ចាប់​តែ​អា​ធំ​នោះ​។​​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ ច្រើនជាង​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ទី២២ ខែ មិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង​ការប្រកប​ការងារ​អ្វី មួយ​តែងមាន​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ច្រើន​។​សម្រាប់​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១២,០០-២,៥៩​នាទី​រសៀល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិចឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន​ពិសេសងាយ​កើត​នូវ​រឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​ថ្ងៃ​នេះដែរ​លោកអ្នក​ប្រយ័ត្ន ប្រយែង​ការបាត់​របស់របរ​និង​រោគ​ជំងឺ​ចោមរោម​ដោយ​ប្រការ​ណាមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ទំនាក់ទំនង​កិច្ចការ ងារ​អ្វីមួយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ការរស់នៅ​មានតែ​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើល​ឱ្យ​ច្បាស់​ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​នាំ​ផល​លំបាក​ដាក់ខ្លួន​។​ក្រៅពីនេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ហេតុនេះ​ចូរ​ប្រយ័ត្ន​កើតមានជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ហើយ​មានតែ​រឿង​រាវ​អំពល់ទុក្ខ​។​លោកអ្នក​ដែល​បំពេញការងារ រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ឬ​ប្រកប​កិច្ចការ​អ្វី​កុំ​គប្បី​បំបោល​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​ដូច​ជាទី​គាប់ចិត្ត​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មាត់ឥតគម្រប​ហើយ​រិះគន់​អ្នកដទៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​ដោយមាន​ភាព​ផ្អែមល្ហែម​និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទើប​ជាការ​ប្រសើរ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ និង​បញ្ហា​រោង​ជំងឺចូល​យាយី​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការធ្វើ​អ្វី​មាន​អារម្មណ៍​តានតឹង​និង​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការ បំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន លឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ទោះបីយ៉ាងណា​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់ បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​មានការ​យោគយល់​ចិត្ត​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​ក្រុមមនុស្ស​ចាក់​ដោយ​ឬ​ផ្លុំ​ត្រចៀក​ពី​រឿង​អ្វីមួយ​លោកអ្នក​មិន​គប្បី​ខឹងច្រឡោត​ដោយ​ក្តី​ខ្វះ​ការពិចារណា​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​អាក្រក់​ដាក់ខ្លួន​។​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ពី​តូច​ទៅ​ធំ​ព្រោះ​ងាយ​មាន​ភាព​ប្រេះស្រាំ​ចំពោះ​គ្នា​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​ច្រើន​ដូច្នេះ​ត្រូវតែ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​ការបរាជ័យ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀតហើយ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ​ពិតជា​ត្រូវ​ជួប​ស្ថាន​ភាពលំបាក​និង​មានការ​ប្រឈមមុខ​ខ្ពស់​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វីដែល​ថ្មី​ឬ​ធ្វើ​អ្វីដែល​ល្អៗ​ពីព្រោះថា​ផ្លែផ្កា​នោះ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​សម្រេចចិត្ត​ប្រកប​កិច្ចការងារ​ដែល​សំខាន់​ឬ​កិច្ច​ការដែល​បង្ខំ​បន្ទាន់​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​តែងមាន​ភាព​សុខដុម​និង​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ​ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​បើ​ចង់​ធ្វើ់​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​បញ្ហា​ពី​ត្រូវ​មក​ខុស​វិញ​នោះ​ឃើញថា​មាន​អត្រា​ខ្ពស់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​វាយប្រហារ​និង​តាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ ហើយ​ចំណែក​បញ្ហា​ចំណូល​នោះ​ឃើញថា​មានការ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​លោកអ្នក​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​ងប់ងុល​តែ​រឿង​ស្នេហា​ហើយ​ត្រូវ​រក​ពេល​រៀនសូត្រ​ឬ​បំពេញការងារ​វិញ​ទើប​ប្រសើរ​ទៅ​គ្រា​ខាងមុខ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេង ល្បែងស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ រស់​ស្រួលខ្លួន ។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ទើបប្រសើរ នោះ​នឹង​ជួយ​ឱ្យ​រាល់​ឧបទ្រពចង្រៃ​ចៀស​ចេញទៅ​ឆ្ងាយ​ហើយ​ភាព​សុខដុម​នឹង​កើតមាន​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កបប៉ុន្មាន​ទេ ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើនជាង​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជ្រើសរើស​ធ្វើ​អ្វីមួយ​ពីព្រោះ ថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​លូត លាស់​ទៅមុខ​ទោះ​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ពីព្រោះ​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​លោក អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយ វាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ និង​សំបូរ​ទៅដោយ​រឿងរ៉ាវរកាំរកូស​ច្រើន ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ពេលនេះ​លោក​អ្នកទទួល​អារម្មណ៍​ស្រស់ស្រាយ​ហើយ​ធ្វើ​អ្វី​ក៏​តែង ទទួលជោគជ័យ​ត្រឡប់មកវិញ​ដែរ​។​សម្រាប់​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ស្មុគស្មាញ និង​មានរឿង​រាវ​ចូល យាយី​ច្រើន​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង ការ​ដំណើរ​ការងារ​ឬ​ទទួល​បំពេញភារកិច្ច​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះបី​ធ្វើ​អ្វី​ក៏​មិន​ងាយ​ឆាប់​ចប់​និង​មាន​កំហុស​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ​បើ​ពុំនោះ​បញ្ហា​ចម្រូង ចម្រាស​ពិតជា​កើតមាន​ទៀតហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ងាយ​កើត​បញ្ហា​និង​ឧបសគ្គ​ចំពោះមុខ​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​គាប់ប្រសើរ​។​លោកអ្នក​អាច​ចាប់​កាន់​កិច្ចការងារ​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​បាន​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយ ដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះបី​ធ្វើ​អ្វីក៏ដោយ​បើ​មានការ​សម្រុក​ពេញទី​ផល​ដែលជា​ផ្លែផ្កា​តែង​ហុច​ឱ្យ​មកវិញ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕​

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ អង្គារ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្នក​តែងមាន​ការចាប់​កំហុស​គ្នាច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​គ្រាន់​កក់ក្តៅ​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​យើង​ធ្វើ​អ្វីមួយ​មានការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​នោះ​ឃើញថា​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ដែរ​។​ការរស់ នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព​សុខដុម​កើតមាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​មាន​គម្រោង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​ដល់​ខែក្រោយ ។ ការរស់នៅ​លោក អ្នក​ត្រូវ​ចេះ​គ្រប់ គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​អាច​ប្រកប ការងារជឿនលឿន​ទៅមុខ​ធម្មតា​ទេ​។ ការរស់នៅ​ងាយ​ជួបប្រទះ​នូវ​រឿង​រាវ​ច្រើន​ហេតុ នេះ​គប្បី​មាន ការអត់ធ្មត់​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ឡើងផ្ទះ​ថ្មី​ឬ​ចេញដំណើរ​រថយន្ត​ទៅណា​មក​ណា​ក៏​ចាត់ទុកថា​មិនល្អ​ប៉ុន្មាន​នោះដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច ហើយ ទោះ​ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។​ក្រៅពីនេះ​តែងមាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ​បំផុត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ម្តង​ហើយ​ម្តងទៀត​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ ហេតុនេះ​គប្បី​ប្រយ័ត្ន ប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រ​យ័​តុ្ន​កើត​ជម្លោះ​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាង ណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​នាពេល​ក្រោយ​។​សម្រាប់​បញ្ហា​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​នា​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​ការប្រកប​ការងារ​មាន ការប្រយ័ត្នប្រយែង​នោះ​តែង​ឆ្លើយ​ផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ទោះ​មិនមាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី​តែ​លោកអ្នក​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ក្រៅពីនេះ​លោកអ្នក​ខ្លះ​អាច​ទទួលរង​ការនឿយហត់​ហួស​ពី​ការ​គិតទុក​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើន​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​តែង​មិន​ទទួលផល​ប៉ះពាល់​នាំ​ជួប​ការលំបាក​ច្រើន​នោះដែរ​។ សម្រាប់ ឆ្លង​ដល់​សប្តាហ៍​ខាងមុខនេះ​ដួង​រាសី​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​ទទួលរង​គ្រោះ យាយី​ច្រើន​ចំពោះមុខ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​មុននឹង​ចង់​ចុះ ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ខ្ពស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ងាយ​ទាំង​ជូរចត់​និង​ងាយ​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​សំខាន់ រង់ចាំ​ដល់​ថ្ងៃ​ដួង​រាសី​ខ្ពស់​ក៏​ប្រសើរ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការបោះ​ទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចោទ​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ដំណើរ​ប្រឆាំង​គ្នាច្រើន​ហើយ​ពិសេស​ងាយ​ផ្ទុះ រឿង​រាវ​តូចធំ​ដែល​រក​នឹកស្មាន​មិន​ដល់​ផង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​លោកអ្នក តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ធ្វើ​អ្វី​តែង ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​កើត​នូវ​រឿង​រាវ​ច្រើន​ចំពោះមុខ​ផង​។​បើ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​អត់ធ្មត់ និង​តស៊ូ​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​នេះ​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ហេតុ នេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែងមាន​ការ​បាំង ភ្នែក​បាំង​ចិត្ត​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​នោះឡើយ​។​ចំណែក​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​លំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញថា ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ ថា​ផល មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ ដូចនេះ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អជា​មធ្យម​ហើយ​ធ្វើ​អ្វីៗ​តែង​ជឿន លឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នាថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​បន្តិចហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ទាំង​ក្រុមមនុស្ស​ក្បែរ​ខ្លួន​និង​ពី​ចម្ងាយ​ពីព្រោះ​បើ​គេ​ធ្វើ​ព្យុះភ្លៀង​អ្វីមួយ​ហើយ​ពិតជា​ពិបាក​ទប់ ទល់​ពុំខាន​ឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ពិសេស​បុរស​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ច្រើន​បន្តិច​វិញ​ហើយ​ធ្វើ អ្វី​ក៏​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ញាតិមិត្ត បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​រកាំចិត្ត​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ប្រៀបដូចជា​មាន​អ្វី​មករា​រាំងមុខ​ហើយ​ពិសេស ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ក្រៅពីនេះ​ដោយសារ​យីអ៊ុន​ដាំ​ក្បាល​ចុះ​ដូចនេះ​នាំឱ្យមាន​ការបាត់​បង់ប្រាក់​កាស​ច្រើនជាង​សព្វមួយដង​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ខ្សត់ខ្សោយ​ប្រជាប្រិយ ភាព​បន្តិច​ហើយ​ពិសេស​ងាយ​មាន​អ្នកដទៃ​ប្រមាថ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ចម្រូងចម្រាស​ណាស់ដែរ​ដូចនេះ​ធ្វើ​អ្វីៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការ​ធំៗ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់​និង​ក្រុម​អន្ធ​រពាល​តាម​លួច​ឆក់​ប្លន់​ណាស់ដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់ លោកអ្នក​មានការ​រីក​លូតលាស់​និង​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​តូចធំ​ដែល​ធ្លាប់តែ​យាយី​ក៏​ចៀស​ចេញ​ឆ្ងាយ​ដែល​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើនជាង​មុន​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​សម្រេច​ចិត្ត​រឿង​រាវ​តូចធំ​ក៏ដោយ​ច្រើនតែ​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើទោះបី​ប្រកប ការងារ​អ្វី​គួរ​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​អត់ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕​

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ល្អ ខ្លះ​មិនល្អ​ខ្លះនៅ​លាយឡំ​គ្នា ហេតុនេះ​នាំឱ្យ​ជូ​ប​នូវ​បញ្ហាលំបាក​ចំពោះមុខ​ត្រូវ​ឆ្លងកាត់​ផងដែរ​។ លោកអ្នកអាចមាន​ការផ្លាស់ប្តូរ​ទាំង​ការងារ និង​តួនាទី​ផង​។ ការប្រកប​ការងារ​មាន​ការប្រទាំងប្រទើសច្រើន​បន្តិច​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និងទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែ​ផ្លា​តែង​ហុច​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ទាំង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហាលំបាក​ត្រូវ​រែកពន់​ផង​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​របស់លោក​អ្នក ទោះ​ចាប់​កាន់​កិច្ចការ​ថ្មី​ចាស់​តែង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​បើកហាង​ថ្មី​ក៏​ផ្តល់​ផល​គាប់ ប្រសើរ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​លំបាក​ឬ​មានរឿង​រាវ​មិនល្អ​យាយី​កើត​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ទើសចិត្ត អ្នក​ទៃ​ច្រើន​ដែរ គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ រក​ផល​កម្រៃ​ពិតជា​ជួប​ការលំបាក ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួ​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​រឿង​ទំនាស់ និង​ភាព​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ពីព្រោះ​ងាយ​ប៉ះទង្គិច​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​បង្កបញ្ហា​ច្រើន ដូច្នេះ​គប្បី​ប្រយ័ត្ន ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​សម្រាប់ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​កិច្ចការ​អ្វី​ក៏ដោយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​ជួប​ការ​រកាំចិត្ត​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​ពិសេស ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ទៀតផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក៏​ដូច្នេះ​ដែរ​គឺ​តែងមាន​បញ្ហា​ទំនាស់​បន្តិចបន្តួច​ចូល​យាយី​ដែលនាំឱ្យ​មើលមុខ​ជាមួយ​ក្រុមមនុស្ស​មួយចំនួន​មិនសូវ​ចំឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​សោះឡើយ ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ គ្មាន​សល់​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ដូចនេះ​បើ​លោកអ្នក​ប្រកប​កិច្ច ការងារ ហើយ​សង្ឃឹមលើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់​ក្តៅចិត្ត​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការ​ប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះ ថា​ផល​អាក្រក់ ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ​ដូចនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​សំខាន់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះ មុខ​ផង​។​ ការប្រកប​ការងារ​បើ​ទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈានមិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​អ្វី​មាន​ការជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ​បើ​មាន ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកប ការងារ​អ្វីដែល​សេសសល់​ចាស់ៗ​ពីមុនមក​ឃើញថា​គាប់ ប្រសើរ​ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុង ប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភាព​ជ្រះស្រឡះ​និង​មានជោគ មានជ័យ​ត្រឡប់មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​មកវិញ​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេលនេះ​ឃើញថា​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​គ្នាច្រើន​។​ការរស់នៅ​ក្នុងថ្ងៃនេះ​ដែ​រ​ឃើញថា​មានការ​ចម្រើន​លូតលាស់​គួរសម ដូចនេះ​បើ​ចង់​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗមកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​៕

Categories
ហោរាសាស្ត្រ

សូមជូនហោរាសាស្ត្រប្រចាំថ្ងៃ សុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​សំខាន់​ទេពី​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់ កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោលគឺ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​គ្រាន់បើ​ជាង​មុន​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រឹង​ចចេស​ពុំ​ស្តាប់​គេឯង​នោះទេ​បើ​ពុំនោះ​អាច​នឹង​ធ្លាក់ទឹក​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​ហោង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញការងារ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​ច្រើន​បន្តិច​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរាំងស្ទះ​ការងារ​និង​ពិសេស​អាច​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​។ ​ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​ចំណូល​ដែល​ខិតខំ​រកតែ​ង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​អំឡុងពេល​នេះដែរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេល វេលា​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។​អ្នករកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា ក្រុមមនុស្ស​ចាំតែ​មើលបំណាំ​ដើម្បី​ធ្វើការ​វាយប្រហារ​តែប៉ុណ្ណោះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​និយាយស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នកចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​សម្រេចចិត្ត​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ ក៏មាន​ភាពល្អប្រសើ​រដែ​រ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមា សភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះ ថា​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ប្រយោជន៍​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​មកវិញ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​បើ​ចេះ​ស្រ​វ៉ា​ស្រ​ទេញ​ឬ​ខិតខំ​នោះ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​ដំណើរ​ជីវិត​បែប​ច្របូកច្របល់​ផ្លូវចិត្ត​ច្រើន​ហើយ ពិសេស​ទោះ​ប្រកបការងារ​អ្វី​តែង​ត្រូវ​គាបសង្កត់​ផ្លូវចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​រឿង​រកាំចិត្ត​និង​សៅហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ផ្លូវចិត្ត​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​មានការ​ខិតខំ​កិច្ចការ​តូចធំ​តែ​សម្រេច​ជោគជ័យ​គួរ​កក់ក្តៅ​ផ្លូវចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕