ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតជួបនូវបញ្ហាចោទច្រើនបន្តិចហេតុនេះគប្បីមាន ការប្រយ័ត្នប្រយែងលើកិច្ចការងារបន្តិច។ក្រៅពីនេះយកល្អលោកអ្នកធ្វើបុណ្យដាក់ទាន ឬរំដោះគ្រោះចេញក៏ល្អដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយ ប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពោលគឺ មានការរាំងស្ទះច្រើនបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវចំណូលតិចតែការចំណាយវិញច្រើនធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានរាប់សិបជំពូក។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាច្រើនយាយី។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អក្នុងការ សម្រេចចិត្តឬទំនាក់ទំនងចរចាការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់ផលមកវិញច្រើនផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាច្រើនជាងសព្វមួយដង។លោកអ្នកត្រូវតស៊ូមានះកិច្ចការងារទើបផលលំបាកទាំងពួងចៀសឆ្ងាយហើយផលល្អកើតមកជំនួសវិញ។សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេហើយការរកផលកម្រៃទៀតសោតមិនថាទីឆ្ងាយជិតគឺបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគមានជ័យហើយទោះធ្វើអ្វីឃើញថាតែងជឿន លឿនទៅ មុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនពេកព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។
សេចក្តីស្នេហាប្រុសស្រីជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើងពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួល ជោគជ័យជំនួញធំៗមួយចំនួនទៅរួច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយកើតនូវបញ្ហាចំពោះមុខផង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រសើរជាងមុនហើយបើចង់ទំនាក់ទំនងទិញដូរអ្វីក៏តែងផ្តល់ផលល្អខ្លះៗមកវិញជានិច្ច។ការរស់នៅចូរប្រយ័ត្នជួបនូវបញ្ហាចម្រូងចម្រាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះពិតមែនប៉ុន្តែបើលោកអ្នករៀបចំការងាររបស់ខ្លួនឱ្យបានល្អនោះផ្លែផ្កានឹងហុចឱ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន។ អ្នកអាជីវករកើតមាន ផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់ តែស្រួចស្រាល់។ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការរីកលូតលាស់និងដំណើរការទៅមុខសន្សឹមៗជានិច្ច។លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមហើយធ្វើមិន ដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះជួញទីជិតឆ្ងាយផលចំណូលជួបការលំបាកបន្តិចពិសេសងាយត្រូវកើតទំនាស់ជាមួយអ្នកដទៃថែមទៀត ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងឬចរចាបញ្ហាអ្វីមួយពីព្រោះ ថាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែងជានិច្ច។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះប្រយ័ត្ននាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយល្អៗក្នុងការដោះស្រាយបញ្ហាមួយ ចំនួនដែលកើតចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុង ចម្រើនលូតលាស់ទៅមុខជានិច្។
សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកដែលមិនល្អនឹងប្រែប្រួលមកប្រសើរវិញផងតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងចាញ់បោកគេឬបាត់បង់ណាស់ដែរ។ការរស់នៅជួបបញ្ហាល្អក់កករនិងរឿងរាវយាយីច្រើនបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូចនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕