ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពលំនឹងល្អហើយទោះ ជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយអញ្ចឹងដែរ។ ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកឃើញថាមានភាពគាប់ប្រសើរគួរសម ដូចនេះបើចង់សម្រេចចិត្តធ្វើអ្វីមួយក៏តែងឆ្លើយតបដូចគាប់បំណងផង។ការប្រកបការងារអ្វីក៏ ដោយលោកអ្នកមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវ ដាក់ខ្លួនហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយថែមទៀត។ ចំពោះអ្នកប្រកបរបររក ស៊ីជួញដូរផលចំណូលជួបការលំបាកច្រើនឬអាចនិយាយបានថាលាភប្រាក់កាសច្រើនបោលហួសចាប់ពុំសូវជាប់ទេ។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះនិងរកាំចិត្តចំពោះគ្នាមិនតិចដែរឡើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការអ្វីទេពីព្រោះថាធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញទៀតផង។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាសុខភាពពីព្រោះងាយលុកលុយយាយីផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកកុំគប្បីធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នក ជួបបញ្ហាចូលអុកឡុកយាយី និងមានឧបសគ្គច្រើន។ សម្រាប់ការរស់នៅទោះលោកអ្នកមានក្តីសង្ឃឹមលើអ្វីមួយឬប្រាថ្នាចង់បានអ្វីក៏តែងមិនហុចជាផ្លែផ្កាដូចជាទីពេញចិត្តនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញក្នុងថ្ងៃនេះជួបការលំបាកទាំងការរកផលចំណូល និង ក្រុមមនុស្សព្រោះគេតាមព្យាបាទយាយីច្រើនហើយពិសេស ឱ្យប្រយ័ត្នសត្រូវចាស់បង្កជម្លោះវិវាទថែមទៀត។
រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុការងារពេញទីបានហើយ ពីព្រោះថាបើមិន ទទួលផលសម្រេចខ្ពស់ក៏មានការជឿនលឿនទៅមុខដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាព រកាំរកូសច្រើន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយកម្លាំងកាយចិត្តស្ទើរស្លាប់ តែនៅផ្គាប់ចិត្តគេមិនត្រូវទៀត៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីឃើញថាមានការជឿនលឿនមួយកម្រិត និងមានជោគមានជ័យផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញរស់រវើក និងបើចង់ផ្លាស់ប្តូរកន្លែងលក់ដូរជាការប្រពៃណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការនឹករលឹកនិងផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកងាយទទួលរងប៉ះទង្គិច និងបរាជ័យ ដូច្នេះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានជ្រុងជ្រោយ បើពុំនោះទេអាចទទួលរងផលលំបាកនៅ គ្រាក្រោយជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកចូរប្រយ័ត្នកើតមានជម្លោះវិវាទសម្តីបន្តិចបន្តួចហើយរីកជាធំរហូតឈានដល់ការប្រកាប់ប្រចាក់គ្នា។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះ ទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ ប្រសើរគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុម និងក្តីសោមនស្សជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទទួលរងប៉ះទង្គិចច្រើនដូចនេះទាំងស្ត្រីបុរសទទួលរងផលលំបាកច្រើន។ដូច្នេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចមិនថាបញ្ហាការងារប្រាក់កាសព្រោះថាកើតមានចន្លោះប្រហោងច្រើនងាយត្រូវគេវាយប្រហារឬត្រូវជួបបញ្ហាលំបាកចំពោះមុខណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួន ឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មាននោះដែរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការពាក់ព័ន្ធការងារនិងបញ្ហាប្រាក់កាស។ក្រៅពីនេះលោកអ្នកនៅអាចទទួលដំណឹងល្អក្នុងរឿងអ្វីមួយថែមទៀត។ អ្នក ប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូល ហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវចេះត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំមាន់ឃើញថាដំណើរជីវិតមានភាពគាប់ ប្រសើរគួរសមទាំងការងារឬធ្វើអ្វីមួយផង។ក្រៅពីនេះបើលោកអ្នកបានទទួលការងារពីមនុស្ស ចាស់ឬចៅហ្វាយនាយណាមួយត្រូវរវាសរវៃព្រោះថាផលល្អៗនឹងហុចឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់រស់រវើកហើយបើលោកអ្នកចង់ជួញទីជិតឆ្ងាយទៀត សោតក៏តែងសមដូចប្រកបជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកនៅតែរែកពន់ផលលំបាកបន្តទៀតមិនទាន់ធូរស្រាលនៅ ឡើយទេ ព្រោះថាអ្វីដែលអ្នករំពឹងទុកច្រើនមិនបានមកដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។ ក្រៅពីនេះ ចំពោះលោកអ្នកចង់ពង្រីកការងារឬធ្វើអ្វីមួយតែងរកប្រាក់មិនទាន់ដូចបំណងឬក៏ត្រូវរាំងស្ទះមិនងាយស្រួលនោះឡើយ។ទោះបីយ៉ាងណាផលលំបាកទាំងនេះបើលោកអ្នកពុះពារតែងសម្រេចជោគជ័យផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសច្រើនហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតមានភាពប្រទាំងប្រទើសច្រើនពិសេស ធ្វើអ្វីៗមិនសូវមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើនហើយទាល់តែមិនយកភាពប្រកែប្រកាន់ដាក់ខ្លួនទើបគ្មានបញ្ហាចម្រូងចម្រាសទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំឬទិញទំនិញស្តុកទុកលក់រយះពេលខ្លីឬវែងតែងហុចផ្លែផ្កាគួរសមផងដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរារែក និងនឿយណាយចំពោះគ្នាច្រើនហើយពិសេស បើមានជម្លោះវិវាទផងក៏មិនងាយផ្សះផ្សាវិញបានណាស់៕