ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ស្ត្រីពីព្រោះថាការប្រកបកិច្ចការងារអ្វីមួយតែងអាចសម្រេចជោគជ័យគ្រាន់ជាទីកក់ក្តៅមកវិញផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះ មិនថាការប្រកបកិច្ចការអ្វីតែងទទួលការចម្រើនលូតលាស់និងចំណែកការបណ្តាក់ទុនរកស៊ីវិញ តែងសម្រេចដល់គោលដៅផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះដែរកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អមិនថាការលេងហ៊ុន ការបណ្តាក់ទុនរកស៊ីការទំនាក់ទំនងកិច្ចការងារមានភាពចម្រើនលូតលាស់ទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមក្រពះអញ្ចឹងដែរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្ត ទុកដាក់ ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះទាំងស្ត្រីបុរសឃើញថាការប្រកបការងារតូចធំតែងមិនសូវសម្រេចដូចគាប់បំណងប៉ុន្មានទេ ពិសេសធ្វើអ្វីតែងមានក្រុមមនុស្សបង្កបញ្ហាថែមទៀត។ សម្រាប់អ្នកប្រកប របររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅដែរ ប៉ុន្តែបញ្ហាជម្លោះវិវាទនោះងាយផ្ទុះឡើងផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែងបញ្ហាសន្តិសុខផ្ទាល់ខ្លួនបន្តិច។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះ គួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ គេថាជីវិតមនុស្សយើងជាអ្នកកំណត់ទិសដៅ កាលវេលាកំណត់ជីវិតមនុស្ស ហើយការរស់នៅអាស្រ័យទៅលើថាយើងចេះកំណត់ខ្លួនឯងយ៉ាងណាប៉ុណ្ណោះ។ដូចជាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកស្រុតចុះធ្វើឱ្យការប្រកបការងារអ្វីៗមានបញ្ហារាំងស្ទះនិងជួបឧបសគ្គច្រើន។ ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនគប្បីអត់ធ្មត់ក្នុងមុខរបរ។
សម្រាប់បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ទេ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកហាក់ដូចទទួលរងការគាបសង្កត់ផ្លូវចិត្តបន្តិចពិតមែនតែការបំពេញការងារមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានអ្វីត្រូវទទួលអម្រែកធ្ងន់ធ្ងរនាំលំបាកនោះទេ។ក្រៅពីនេះទាំងស្ត្រីបុរសបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងដើម្បីរំសាយកំហឹងនោះដែរពីព្រោះនាំតែមនុស្សដដែលនេះគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅថ្ងៃខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នាពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកគ្រាន់គាប់ប្រសើរវិញបន្ទាប់ពីបានពុះពារផលលំបាកអស់រយះពេលជាច្រើនខែកន្លងមក។អ្នកប្រកបរបរកស៊ីជួញដូរក្នុងពេលនេះមានការរីកដុះដាលយឺតណាស់ហើយពិសេសកើតមានរឿងរាវប្រទាំង ប្រទើសច្រើនបន្តិចពីព្រោះមានក្រុមមនុស្សឈ្នានីសព្យាបាទម្ល៉ោះហើយទាល់តែចេះធ្វើគធ្វើថ្លង់ខ្លះទើបបានសុខស្រួលខ្លួន។
រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមិនឆ្លើយតបផ្លែផ្កាប៉ុន្មានទេហើយពិសេសងាយកើតបញ្ហានៅពេលក្រោយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខហើយពិសេសងាយកើតជម្លោះ វិវាទថែមទៀតដោយសារតែការមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីឬទៅណាមកតែងមានភ្លើងខៀវបើករង់ចាំជានិច្ច ហេតុនេះបើចង់ប្រកបការងារអ្វីឃើញថាតែងជឿនលឿនទៅមុខផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ការប្រកបការងារលោកអ្នកពុំគប្បីមានការរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវទទួលរងការលំបាកនៅគ្រាខាងមុខ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេម ក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តី ប្រាថ្នា៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការ សម្រេចចិត្តអ្វីមួយឬប្រកបការងារអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅ តែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែង ស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមូយដង។
សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីទោះធ្វើអ្វីកុំរឹងចចេសឬមិនស្តាប់អ្នកដទៃប្រយ័ត្នត្រូវធ្លាក់ទឹកគ្មាននរណាជួយស្រោចស្រង់។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវទឹក,ផ្លូវគោក,ផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខយឺតបន្តិច ប៉ុន្តែយ៉ាងណារាល់ការប្រកបកិច្ចការអ្វីលោកអ្នកគួរប្រយ័ត្នប្រយែងពិសេសការងារណាដែលមិនច្បាស់លាស់កុំប្រថុយប្រថានប្រយ័ត្នផ្ទុះជារឿងរាវបែកជាអូរហូរជាស្ទឹង។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។អ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរកុំយកភាពមានះចង់ចាញ់ឈ្នះគ្នាច្រើនដាក់ខ្លួនប្រយ័ត្នកកើតមានជម្លោះវិវាទឈានដល់ការបែកបាក់៕