ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយបាត់បង់ប្រាក់កាសឬត្រូវទទួលរងឈឺខ្លួនប្រាណផងគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀត សោតក៏ជួបការលំបាកដូចនេះ ទាល់តែខិតខំខ្លាំងបន្តិចទើបអាចរកប្រាក់ចំណូលគ្រាន់ធូរចិត្តទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារបណ្តាក់ទុនរកស៊ី ឬចុះហត្ថលេខាក្នុងរឿងអ្វីមួយផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសមហើយកំពុងមានភាពសុខដុមប្រពៃ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នករីកលូតលាស់សន្សឹមទៅមុខជានិច្ច។ការរស់នៅលោកអ្នកមិនត្រូវយកភាពចចេសដាក់ខ្លួនច្រើនឡើយបើពុំនោះការធ្លាក់ទឹកចៀសមិនរួចឡើយ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់សម្រេច ចិត្តធ្វើអ្វីមួយត្រូវចងចាំពាក្យចាស់ថា”គិតហើយសឹមគូរ”ទើបប្រសើរដោយមិនត្រូវប្រថុយប្រថានពេកដែរព្រោះប្រាក់កាសបើកាលណាចុះទុនទៅហើយមិនងាយយក ចេញមកវិញបានឡើយ។
រីឯបញ្ហាស្នេហាប្រុសស្រីពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ជានិច្ច៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះចូរប្រយ័ត្នការផ្លាស់ប្តូរទាំងអារម្មណ៍និងការងារដែលនាំជួបការលំបាកណាមួយរកស្មានមិនដល់។ចំពោះស្ត្រីមេផ្ទះបើថ្វីត្បិតបញ្ហាប្រាក់កាសបានប្រែមកធូរស្រាលខ្លះៗក្តីតែបញ្ហានៅមានរាប់រយជំពូកនាំឱ្យឈឺក្បាលមិនតិចឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើ ដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើនគប្បីមានការចេះអត់ឱនឱ្យគ្នាបន្តិចទើបមានភាពសុខដុមជាងនេះ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំពីព្រោះថាផលលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងចរចាឬធ្វើអ្វីមួយពីព្រោះថាផលសម្រេចនោះក៏មានខ្ពស់ផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខ របរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អទាំងតួនាទីការងារនិងបញ្ហាប្រាក់កាសផង។ការរស់នៅបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមាន ការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីប្រយ័ត្នប្រយែងពីព្រោះថាបញ្ហាអ្វីមួយបើសម្រេចចិត្តហើយអាចនឹងជះផលអាក្រក់យូរអង្វែងថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ថយក្រោយបន្តិចវិញដូចនេះ ទោះធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។ការបំពេញការងារឱ្យប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបើពុំនោះទេពិតជាត្រូវដេកឈឺចាប់នៅពេលក្រោយជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
រីឯបញ្ហាអ្នកនៅលីវពេលនេះលោកអ្នកអាចស្វែងរកគូស្នេហ៍ជាទីពេញចិត្តហើយអ្នកទាំងពីរល្អូកល្អិននិងផ្អែមល្ហែមរហូតដល់ចាស់ទុំស្លាប់រៀងៗខ្លួនទៀតផង៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានជោគមានជ័យនិងទទួលផលល្អៗច្រើនផង។ក្នុងផ្ទះសម្បែងពិសេសស្ត្រីត្រូវចេះខិតខំកិច្ចការងារទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកអើត។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរដែរទេ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏តែងឆ្លើយ តបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តដែរ។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អគួរឱ្យសប្បាយចិត្តថែមទៀត។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយ ដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាបើមានការសម្រេចចិត្តអ្វីមួយឱកាសភ្លាត់ស្នៀតនោះឃើញថាខ្ពស់គួរសមផងដែរ។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នការទាស់សម្តីនិងក្រុមមនុស្សបង្កហេតុដោយជេរប្រទេចដោយប្រការណាមួយផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបតែភាពប្រទាំងប្រទើសនិងរឿងរាវយាយី។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែជម្លោះវិវាទងាយកើតមានឡើងណាស់ ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខ លំបាកមួយចំនួនបន្តិចវិញហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្ នប្រយែងបន្តិចទើបល្អប្រពៃបំផុត។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
រីឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អណាស់៕