ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីត្រូវចេះថ្លឹងថ្លែង និងប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ពេកទេប្រយ័ត្នតែមានការថ្លោះ ធ្លោយខាតបង់ទ្រព្យឥតអំពើ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើនដែលនាំសៅហ្មងមិនតិចនោះឡើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះជោគជតារាសីរបស់លោកអ្នកបានឡើងខ្ពស់ប្រសើរឡើងវិញដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្តីសង្ឃឹមជានិច្ច ហើយបញ្ហាដែលជាឧបទ្រព ចង្រៃយាយីក៏បានធូរស្រាលទៅវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកមិនសូវល្អប្រសើរទេម្ល៉ោះ ហើយផលលំបាកក៏មានចំពោះមុខច្រើនដូចនេះទាល់តែខិតខំពុះពារបន្តិចទើបប្រសើរ។ ទោះបីយ៉ាងណាលោកអ្នកត្រូវតែចាំពាក្យចាស់ថាបញ្ហាឧបសគ្គជាមេរៀនហើយសតិបញ្ញានោះ ជាអាវុធក្នុងការស្រាយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកតោងតែមានការចេះទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អព្រោះថាអាចផ្តល់ផល ប្រយោជន៍យ៉ាងប្រពៃនាពេល ក្រោយជាក់ជាពុំខាន។
រីឯសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នចិត្តរឹងមានះព្រោះតែការចង់ឈ្នះគ្នាកើតជារឿងជម្លោះវិវាទឡើង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវប្រយ័ត្នប្រយែងនិងមើលមុខក្រោយទើបពុំកើតបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកពុំត្រូវប្រកាន់ចិត្តស្រាលឆាប់ខឹងឬប្រកែប្រកាន់ច្រើនឡើយនាំតែមានជម្លោះជាមួយអតិថិជនបាត់បង់នូវចំណូលខ្លួនឯងទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីភ្លើតភ្លើនតាមអារម្មណ៍អូសទាញត្រូវចេះអប់រំនិងដាស់តឿនដោយអាត្មាខ្លួនឯងទើបជាការប្រពៃបំផុត៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារពាក់ព័ន្ធបញ្ហាប្រាក់កាសពីព្រោះថាអាចជួបភាពជោគជ័យដូចគាប់បំណងផង។ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងចរចាអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ ចំពោះបើលោកអ្នកដែលចង់បញ្ចេញទុនរកស៊ីឬចង់បណ្តាក់ទុនអ្វីមួយក៏តែងផ្តល់ផលល្អដោយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តជានិច្ច៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកផ្តើមធ្វើការឬបំពេញកិច្ចការអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាច សម្រេចចប់ចុងចប់ដើមដូចគាប់បំណង។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះការធ្វើអ្វីមួយងាយភ្លាំងភ្លាត់និងកើតបញ្ហាចំពោះមុខណាស់គប្បីមានការប្រយ័ត្នប្រយែង។សម្រាប់ស្ត្រីនៅពេលនេះគប្បីប្រយ័ត្នប្រយែងអំពីបញ្ហាសុខភាពបើពុំនោះអាចនឹងត្រូវទទួលរងផលលំបាកពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមានការតានតឹងអារម្មណ៍ច្រើន ហើយបើប្រើអារម្មណ៍ឆេវឆាវផងពិតជាកើតមានជម្លោះណាមួយកើតឡើងជាមួយអ្នកដទៃឬសូម្បីតែសាច់ញាតិខ្លួនឯងជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកដេកសោកសា្តយនៅពេលក្រោយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរហើយបើទោះ បីធ្វើអ្វីក៏មានតែការចម្រើនលូតលាស់សន្សឹមៗទៅមុខ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុន។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសបន្តិចដូចនេះគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅពេលនេះបើលោកអ្នកមានគម្រោងឬចង់ប្រកបកកិច្ចការអ្វីអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ការធ្វើដំណើរឆ្ងាយជិតមានការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើនដូចនេះត្រូវប្រុងប្រយ័ត្នជានិច្ចទើបគ្មានបញ្ហាអាក្រក់ៗចូលមកបៀតបៀនយាយី។
រីឯសេចក្តីស្នេហាប្រុសស្រីកុំគប្បីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ ខ្លួនច្រើននាំឱ្យកើតភាពរកាំចិត្តចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីតែងផ្តល់ផលល្អនិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់អាចកើតឡើងហួសពីការគិតទៅទៀត។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កទំនាស់គ្នាច្រើនម្ល៉ោះហើយត្រូវចេះសម្របសម្រួលគ្នាខ្លះទើបប្រសើរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីឃើញថាជួបការលំបាកខ្លះៗយាយីហើយពិសេសឱ្យប្រយ័ត្នកើតជម្លោះវិវាទផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញ ចូលលក់ចេញមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីកុំយកភាពមានះឬចាប់កំហុសគ្នាដាក់ខ្លួនច្រើនពេកនាំកើតតែជម្លោះវិវាទតែប៉ុណ្ណោះ៕