ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតែងពុំសូវមានភាពរលូនល្អដូចសព្វ មួយដងឡើយ។ ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងការទទួលរងឈឺខ្លួនប្រាណដោយប្រការណាមួយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវដូចសមប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយពេលយប់ព្រលប់មិនសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាមិនណយឡើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចមានរឿងរាវល្អណាមួយឱ្យសប្បាយចិត្តហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាច្រើនធ្វើឱ្យកើតនូវរឿងសៅហ្មងមិនតិចនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូត លាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វ មួយដង។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តី។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកអាចប្រកបការងារអ្វីក៏ដោយតែងមានការចម្រើនលូតលាស់និងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តទេ។សម្រាប់ការធ្វើដំណើរទីជិតឆ្ងាយបើទោះបីថាមិនមានអ្វីបង្កការអុកឡុកយាយីក្តីតែក៏មានភាពសុខដុមគ្រាន់បើ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនពាក់មុខ យក្សដាក់គ្នាឬកើតការគុំគួនដោយប្រការណាមួយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឱ្យចេះថ្លឹងថ្លែងនឹងភាពសមរម្យនិងមិនត្រូវធ្វើអ្វីដែលហួសហេតុទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបការងារអ្វីត្រូវប្រយ័ត្នប្រយែងបើពុំនោះពិតជាត្រូវរែកពន់ផល លំបាកនៅក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀត សោតក៏ជួបការលំបាកដូចនេះទាល់តែខិតខំខ្លាំងបន្តិចទើបអាចរកប្រាក់ចំណូលគ្រាន់ធូរចិត្តទៅរួច ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចាប់ផ្តើមធ្វើអ្វីមួយពីព្រោះតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងស្រួលចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកពេញទីបានហើយនិងត្រូវបំពេញការងារណាដែលសំខាន់មុនទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានការសម្រេចចិត្តអ្វីងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ទោះបីប្រកបការងារអ្វីលោកអ្នកតោងតែមានចិត្តត្រជាក់និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាចោទឡើងនៅពេលក្រោយវិញ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងកើតបញ្ហាតប់ប្រម៉ល់និងមានរឿងរាវមិនល្អយាយីផង។លោកអ្នកតោងតែរកបំពេញកិច្ចការអ្វីដែលខ្លួនឯងចូលចិត្តឬធ្វើអ្វីដែលខ្លួនឯងអាចធ្វើទៅបានទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខ យក្សដាក់គ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះមុនធ្វើអ្វីមួយលោកអ្នកត្រូវចេះថ្លឹងថ្លែងឱ្យបានល្អទើ់បគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាស្មុគស្មាញនិងពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសឡើយប្រយ័ត្នទារវិញមិនបានកើតជំលោះវិវាទថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់ស្រួលមិនស្រួលខូចកិត្តិយសហើយជាប់ទោសពៃរ៍ឥតអំពើ៕