ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះយីអ៊ុនស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិចម្ល៉ោះហើយទោះធ្វើអ្វីមួយឃើញថាមានការលំបាកដែរពិសេសធ្វើច្រើនខុសច្រើនទៀតផង។ ការបំពេញការងារ ចំពោះស្ត្រីឱ្យប្រយ័ត្នមោហៈទោសៈនាំកើតជម្លោះវិវាទដោយប្រការណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿន លឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងជឿនលឿនទៅមុខប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើមានក្រុមមនុស្សចាក់ដោយឬផ្លុំត្រចៀកពីរឿងអ្វីមួយលោកអ្នក មិនគប្បីខឹងច្រឡោតដោយក្តីខ្វះការពិចារណានោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវ អាក្រក់ដាក់ខ្លួន។ ក្នុងផ្ទះសម្បែងចូរប្រយ័ត្នការមានជម្លោះវិវាទពីតូចទៅធំព្រោះងាយមាន ភាពប្រេះស្រាំចំពោះគ្នាណាស់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមានក្រុមមនុស្សតាមឈ្នានីសច្រើន ដូច្នេះត្រូវតែប្រយ័ត្នប្រយែងបន្តិចដើម្បីចៀសវាងការបរាជ័យដោយប្រការ ណាមួយកើតឡើង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយបើពុំនោះបញ្ហាចម្រូងចម្រាសពិតជាកើតមានទៀតហើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយនិងមិនត្រូវបំពេញកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសធ្វើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហ៍ប្រុសស្រីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយបើចង់ផ្លាស់ប្តូរ ការងារឬទំនាក់ទំនងការងារក៏ជាពេលវេលាល្អផងដែរ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាការងារឬលេងហ៊ុនអ្វីមួយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយមិនភ័យព្រួយឡើយពីព្រោះលោកអ្នកតែងមានប្រៀបឬយ៉ាងហោចណាស់ក៏អាចរកផលកម្រៃគ្រាន់កក់ក្តៅខ្លះដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឱ្យចេះដឹងទុក្ខធុរះគ្នាហើយមិនត្រូវអាត្មានិយមឡើយបើពុំនោះទេផលលំបាកនឹងជួបនៅពេលក្រោយចៀសមិនរួចឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះបីការងារតូចធំដែលលោកអ្នកបំពេញបើមានការខិតខំពុះពារនោះផលសម្រេចតែងហុចឱ្យមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារឡើយ ដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅ ទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាគ្រាខាងមុខ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកឃើញថាមានការចម្រើនលូត លាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងសម្រេចជោគជ័យមួយចំនួនវិលត្រឡប់មកវិញដែរ។ទាំងស្ត្រីបុរសការប្រកបការងារលោកអ្នកត្រូវធ្វើដោយសេចក្តីស្ងប់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយទើបប្រសើរហោង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ និងប្រចែប្រច័ណ្ឌច្រើនដោយសារម្នាក់ៗ មិនសូវយកចិត្តទុកដាក់គ្នាដូចជាទីពេញចិត្តនោះឡើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានឧបសគ្គរារាំងមុខច្រើនម្ល៉ោះហើយ ទោះធ្វើអ្វីត្រូវមានចិត្តត្រជាក់ទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចហើយទាល់តែខិតខំខ្លាំងទើបរកផលកម្រៃគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយទៅរួច។ការធ្វើដំណើរចូរប្រយ័ត្នបញ្ហាក្រុមមនុស្សប៉ងអាក្រក់ដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ពិសេសកើតរឿងរាវតប់ប្រម៉ល់និងការប្រកបការងារងាយរាំងស្ទះថែមទៀត។សម្រាប់អំឡុងពេលនេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរបន្តិចពីព្រោះងាយកើតឧបទ្រពមិនល្អយាយីពិសេសទៅលើបញ្ហាឧប្បត្តិហេតុនិងការមានជម្លោះវិវាទណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរឃើញថាមិនសូវជឿនលឿនទៅមុខទេហើយបើមានបើករបរ អ្វីមួយថ្មីតែងខកបំណងចំពោះមុខច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីកើតបញ្ហារកាំចិត្តនិងមិនសូវចុះសម្រុងគ្នាប៉ុន្មានទេព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អឬតួនាទីការងារមានការចម្រើនលូតលាស់ទៅមុខថែមទៀត។ចំពោះលោកអ្នកប្រកបរបររកស៊ីជួញដូរបើចង់រកច្រកល្អណាមួយសម្រាប់ប្រកបរបររកស៊ីជួញដូរត្រូវអត់ទ្រាំបន្តិចទៀតសិន ហើយមើលខ្លួនឯងបើឃើញថាល្អហើយសឹមចាប់ផ្តើមធ្វើទើបទទួលភាពកាក់កបដូច សមបំណងទៅរួច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មង ចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីអ្វីមួយជាមួយអ្នកដទៃអាចនឹងសម្រច ដូចគាប់បំណងផង។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អជាមធ្យមហើយធ្វើអ្វីមានការចម្រើនលូតលាស់ និងផ្តល់ជាលទ្ធផលមកវិញគ្រាន់ពេញចិត្តផង។ សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាថ្ងៃខាងមុខ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើជួបបញ្ហាអ្វីមួយមិនល្អតោង តែចេះត្រៀមទប់ទល់ឱ្យបានល្អទើបបញ្ហាអាក្រក់មិនអាចជ្រៀតជ្រែកចូលមកក្បែរខ្លួនអ្នកកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕