ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមធ្វើអ្វីមួយឡើយពីព្រោះ ថាមិនអាចដំណើរការបានល្អ ពិសេសនៅជួបឧបសគ្គច្រើនថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាបន្តិចទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវយកចិត្តទុកដាក់និងបំបាត់ភាពប្រចែប្រច័ណ្ឌចេញពីខ្លួនខ្លះទើបមានភាពផ្អែមល្ហែមជាងនេះ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះ ទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ការបំពេញការងារមានការរីកលូតលាស់យឺតហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវ គោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏ ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនគប្បីអត់ធ្មត់ក្នុងមុខរបរ។ការរស់នៅងាយកើតបញ្ហាចម្រូងចម្រាសក្នុងគ្រួសារណាស់គប្បីអត់ធ្មត់បន្តិចទើបគ្មានហេតុការណ៍មិនល្អណាមួយឡើង។
សម្រាប់បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ទេ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងអាចសម្រេចជោគជ័យនិងពិសេសបញ្ហាខ្លះអាចទម្លុះទម្លាយដល់ចប់ចុងដើមថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវ មានគំនិតវៀចវេឡើយបើពុំនោះ ទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំរោង
រាសីស្រុតចុះ។លោកអ្នកអាចកើតបញ្ហាជម្លោះវិវាទឬមានទំនាស់សម្តីជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។នៅថ្ងៃនេះដែរឃើញថាអ្នកប្រកបរបររកស៊ីជួញដូរទោះលោក អ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តង ម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះទោះធ្វើអ្វី ក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយីហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែម ទៀត។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តាហើយ ចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែងនិងមិនត្រូវធ្វើអ្វីសំខាន់ឡើយពីព្រោះថាផលមិនល្អងាយកើតឡើងផង។ក្រៅពីនេះបើលោកអ្នកមានការទំនាក់ទំនងអ្វីតែងជួបនូវភ្លើងក្រហមនិងមានការបាត់បង់ប្រាក់កាសច្រើនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបាំងមុខ ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿន លឿនទៅមុខនិងមានជោគមានជ័យផង។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោតសសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពស្រស់ស្រាយគួរសមហើយ បើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយ ក្រោយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយការលក់ដូរពេញដៃពេញជើងឡើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឬបើករថយន្តអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់។ក្រៅពីនេះលោកអ្នកអាចបានស្តាប់រឿងមិនសប្បាយចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារសំខាន់ឬចាត់ចែងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកផ្តល់ផលល្អសម្រាប់ទំនាក់ទំនង ការងារឬចាត់ចែងការងារអ្វីមួយផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោឬផ្លូវអាកាសតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕