ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងពេលនេះទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រូវដាក់ផែនការឱ្យបានល្អទើបមិនបង្កការប៉ះទង្គិចដល់គ្រាខាងមុខ។ការរស់នៅលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយហើយមិនត្រូវយកបញ្ហាអ្នកដទៃទុកខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើការពិបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃឃើញថា ទោះធ្វើអ្វីក៏ដោយលោកអ្នកពុំត្រូវ ឆាប់យល់ព្រមឬឯកភាពជាមួយអ្នកដទៃទាំប្រញាប់ប្រញាល់ដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នយកកទៅលអន្ទាក់ខ្លួនឯង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មារឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមកនាំឱ្យកើតការរកាំរកូសច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយធ្វើអ្វីៗតែង ឆ្លើយតបផលត្រឡប់មកវិញគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ ប្រាក់កាសគេអាចយកមកសងវិញទៀតផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ចាប់តាំងតែដើមខែមិថុនាមកលោកអ្នកកើតឆ្នាំថោះមួយចំនួនគឺជួបការលំបាក ទាំងបញ្ហាថវិការនិងការងារ ហេតុនេះចូរអត់ធ្មត់បន្តិចទើបគ្មានបញ្ហាចោទឡើង។ ដោយឡែក នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយពិសេសទិសអាគ្នេយ៍បន្តិចព្រោះថាពុំសូវមានសុវតិ្តភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ ឆ្លងចូលខែថ្មីនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរឡើងវិញ បន្តិច ម្ល៉ោះហើយទោះធ្វើអ្វីតែងមានការជឿនលឿនសន្សឹម និងផ្តល់ផលមកវិញគ្រាន់កក់ ក្តៅមួយចំនួនផងដែរ ។ សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុន កំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណឱ្យសោះប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយហើយមកដេកសោកស្តាយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ពិសេសងាយកើតនូវរឿងរាចម្រូងចម្រាសជាមួយអ្នកដទៃថែមទៀត។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើអ្វីៗងាយជួបនូវបញ្ហាប៉ះទង្គិចនិងមានរឿងរាវច្រើន ថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរមុននឹងចង់ចុះទុនអ្វីមួយ ត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ហើយចាប់កំហុសគ្នាច្រើនព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនតិចឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅខែថ្មីនេះសម្រាប់ស្ត្រីដែលធ្លាប់ជួបនូវបញ្ហាលំបាកកន្លងមកបានប្រែមកធូរស្រាលវិញ ប៉ុន្តែសម្រាប់បុរសបញ្ហាឧបទ្រពនៅតាមយាយីធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាន ឡើយ។ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយធ្វើមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផល ចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមានភាពភ្លឺថ្លា ហើយទោះធ្វើអ្វីក៏តែងមានការចម្រើន លូតលាស់ទៅមុខជាសន្សឹមៗជានិច្ចផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមួយរយះពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិច ទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេពីព្រោះងាយប៉ះទង្គិចនិងមានរឿងរាវយាយី។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាប៉ុន្មានទេពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសការប្រកបការងារអ្វីតែងជួបបញ្ហាល្អក់កករនិងមានរឿងរាវប្រទាំងប្រទើសច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវសមដូចប្រកបប៉ុន្មានទេគឺច្រើនខកបំណងហើយ ពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។ ការរស់នៅចូរប្រយ័ត្នប្រយែងបញ្ហាជម្លោះ វិវាទបន្តិច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាទេគឺតែងមានការចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមានភាពគាប់ប្រសើរហើយធ្វើអ្វីក៏មានការជឿនលឿន ទៅមុខដែរ។ចំណែកការប្រកបការងារវិញមិនមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើថយក្រោយវិញនោះក៏ឆាប់រហ័សណាស់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរប៉ុន្តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះកិច្ចការងារប្រព្រឹត្តិទៅបានល្អពិសេសធ្វើតិចទទួលបានផលច្រើន ថែមទៀត។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ចផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តីតែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងអ្វីមួយដែលជាកិច្ចការសំខាន់ឬកិច្ចការងារធំៗពីព្រោះថាផលល្អៗតែងផ្តល់មកវិញផង។ក្រៅពីនេះការបំពេញការងារខាងក្រៅក៏តែងទទួលផលល្អៗដូចគ្នា។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងស្រស់ស្រាយប្រពៃណាស់៕